• 2020-05-13 02:10:14
  • បាល់ទាត់

ក្លឹប​យក្ស​៣ ចាប់​អារម្មណ៍​ចង់​ទិញ​យក​ Kingsley Coman

  • 2020-05-13 02:10:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ Kingsley Coman កំពុង​ស្ថិត​ក្នុង​គោលដៅ​របស់​ក្លឹប​ធំ​ៗ​៣​រួម​មាន Barcelona, Real Madrid និង Manchester City ក្នុង​ការ​ចុះ​កុងត្រា​ទិញ​​ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បើក។

អនាគត​របស់​កីឡាករ​វ័យ​២៣​ឆ្នាំ​​ត្រូវ​បាន​គេ​ដឹង​ថា​កំពុង​ស្រពិចស្រពិល បន្ទាប់​ពី Bayern Munich ចង់​បាន Leroy Sane របស់ City មក​រួម​ក្រុម។ ប្រសិនបើ​ Coman ចាកចេញ​មែន​នោះ​ Bayern បាន​កំណត់​តម្លៃ​៥២,៦​លាន​ផោន។

កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ​រក​បាន​៥​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​២៤​ប្រកួត​ឲ្យ Bayern គិត​គ្រប់​កម្មវិធី​នៅ​រដូវ​កាល​នេះ។ សម្រាប់​កិច្ចសន្យា​របស់​នៅ​កីឡដ្ឋាន Allianz ​សល់​រហូត​ដល់​ថ្ងៃ​ទី ៣០ ​ខែ មិថុនា ឆ្នាំ ២០២៣​ឯណោះ។

Coman និង​អ្នក​ចាត់​ការ​របស់ City លោក Pep Guardiola ធ្លាប់​ធ្វើ​ការ​ជាមួយ​គ្នា​នៅ Bayern កន្លង​ទៅ មាន​អនុស្សាវរីយ៍​ឈ្នះ​ពាន Bundesliga និង German Cup អំឡុង​រដូវ​កាល​២០១៥-១៦៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់