• 2020-05-12 06:35:54
  • បាល់ទាត់

Cannavaro៖ Mbappe ​អាច​ដើរ​តាម​គន្លង​របស់ Ronaldo ​នៅ Real Madrid ​

  • 2020-05-12 06:35:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Cannavaro ​បាន​និយាយ​ថា Mbappe ​អាច​ដើរ​តាម​គន្លង​ជោគជ័យ​ដូច Cristiano Ronaldo ​ដែរ ប្រសិន​បើ​រូបគេ​អាច​ផ្លាស់​ទៅ​លេង​នៅ​ក្រុម Real Madrid ​។

​Fabio Cannavaro ​វីរបុរស​បាល់ទាត់​របស់​អ៊ីតាលី ​បាន​អះអាង​ថា​វា​ជា​រឿង​ពិបាក​ក្នុង​ការ​ទិញ​យក​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​របស់​បារាំង​ ចេញ​ពី​ក្រុម PSG ​។ ​តែ​ប្រសិន​ណា​បើ​ក្រុម Real Madrid ​អាច​សម្រេច​កិច្ចការ​ធំ​នេះ​បាន ​នោះ​វា​នឹង​ក្លាយ​ជា​រឿង​ជោគជ័យ​បំផុត​មួយ​មិន​ខាន ព្រោះ Mbappe ​ជា​កីឡាករ​មាន​ទេពកោសល្យ​បំផុត​ម្នាក់។

អតីត​កីឡាករ​ដែល​ធ្លាប់​លេង​ឱ្យ​ក្រុម​អធិរាជ​ស​ដែរ​នោះ ​បាន​និយាយ​បែប​នេះ​ថា​៖ “ក្រុម Real Madrid ​ត្រូវ​ការ​កីឡាករ​ដូច Mbappe ​នេះ ដើម្បី​អាច​ជំនួស​តំណែង​របស់ Ronaldo ​បាន។ រូបគេ​ជា​យុវជន​ម្នាក់ ដែល​អនាគត​អាច​ដើរ​តាម​គន្លង​របស់ Ronaldo ​។ វា​ជា​រឿង​ធម្មតា​ទេ​ដែល Real Madrid ​ចង់​បាន​គេ ប៉ុន្តែ​វា​នឹង​ក្លាយ​ជា​រឿង​ពិបាក​នៅ​ពេល​ចង់​បាន​កីឡាករ​ម្នាក់​​ពី​ដែល​ក្លឹប​មិន​ត្រូវ​ការ​លុយ​ទាល់​តែ​សោះ”៕

ប្រភព៖ Dailymail អត្ថបទ៖ វ៉ាន់ សក្ដិ

មតិយោបល់
អត្ថបទថ្មី