- 2020-05-11 08:07:54
- បាល់ទាត់
ឈិន ឈឿន បង្ហើបពីផលប៉ះពាល់ចំណូលក្នុងអំឡុងពេល Covid-19
- 2020-05-11 08:07:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈិន ឈឿន បង្ហើបពីផលប៉ះពាល់ចំណូលក្នុងអំឡុងពេល Covid-19
ចន្លោះមិនឃើញ
ជំងឺកូវីដ១៩បានធ្វើឱ្យសកម្មភាពកីឡាផ្លូវការទាំងឡាយនៅកម្ពុជា ត្រូវផ្អាកសកម្មភាពជាបណ្ដោះអាសន្ន។ វិបត្តិនេះធ្វើឱ្យគ្រួសារអតីតខ្សែបម្រើស្លាប ក្រុមជម្រើសជាតិកម្ពុជា ឈិន ឈឿន ប្រឈមនឹងការចំណាយច្រើនតែគ្មានចំណូល។
ឈិន ឈឿន បញ្ជាក់ថា ៖«ទី១ពីមុនមានកម្មវិធីប្រកួត យើងឈ្នះអាចមានប៊ុននឺសចាយអ៊ីចឹងទៅ។ ក្រៅពីបាល់ទាត់ ការងារក្រៅផ្លូវការ ដូចសកម្មភាពគេហៅថតស្ពត ឬការងារអីផ្សេងៗចឹង ក៏អាចរកកម្រៃខ្លះៗតិចតូចដែរ....គ្រាន់បានផ្គត់ផ្គង់គ្រួសារ។ តែចាប់តាំងពីកូរ៉ូណាផ្ទុះខ្លាំងមក ស្ងាត់ ខ្ញុំនៅតែផ្ទះដែរ»។
ឈិន ឈឿន បានបង្ហើបនៅដើមខែកក្កដាឆ្នាំ២០២០ គេថតស្ពតពីរបីដែរ និងរកចំណូលបានខ្លះៗ ដើម្បីបានប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារ ប៉ុន្តែចំណូលមកពីប្រភពនេះ ធ្លាក់ថមថយទៅវិញឬគ្មានតែម្ដង ក្រោយជំងឺកូវីដផ្ទុះឡើងកាន់ខ្លាំង។
ចំណែកប្រាក់បៀវត្សនៅព្រះខ័នរាជស្វាយរៀងវិញ អតីតកីឡាករមាគមកីឡាបាល់ទាត់ កងយោធពលខេមរភូមិន្ទ ថាកីឡាករទាំងអស់ មិនត្រូវបានក្លឹបកាត់ឡើយ។ បើនិយាយពីការកាត់ប្រាក់ខែ គឺមានតែបឹងកេតមួយប៉ុណ្ណោះ ដែលបានប្រកាសកាត់ប្រាក់ខែកីឡាករ និងបុគ្គលិក។
បើទោះបីប៉ុន្មានសប្ដាហ៍មកនេះ កម្ពុជាមិនទាន់មានករណីឆ្លងថ្មីក៏ពិតមែន ប៉ុន្តែក្រសួងក្រសួងសុខាភិបាល នៅតែអំពាវនាវឲ្យប្រជាពលរដ្ឋផ្អាកកម្មវិធីផ្សេងៗ រួមទាំងការរៀបចំកម្មវិធីមង្គលការផង ដើម្បីការពារកុំឲ្យកើតមានរលកទី២ ដោយទុកពេលយ៉ាងតិច ២ ទៅ៣ខែទៀត ដើម្បីតាមដានសភាពការណ៍ជំងឺកូវីដ១៩នៅកម្ពុជា។
គិតត្រឹមថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ រសួងសុខាភិបបាលប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន ១២០នាក់ ដោយនៅសល់អ្នកជំងឺកូវីដ ២នាក់ទៀត កំពុងព្យាបាល៕