• 2020-05-11 04:52:31
  • បាល់ទាត់

នេះ​ជា​មូល​ហេតុ​លោក ភា សុភ័ក្ត្រា លាលែង​ពី​តំណែង​គ្រូ​ជំនួយ​ជម្រើស​ជាតិកម្ពុជា

  • 2020-05-11 04:52:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក ភា សុភ័ត្ត្រា​ ប៉ុន្មាន​ម៉ោង​មុន​នេះ បាន​ប្រកាស​លាលែង​ពី​តំណែង ​គ្រូ​ជំនួយ​ក្រុមជម្រើស​ជាតិ​កម្ពុជា លើ​បណ្ដាញ​​សង្គម​ហ្វេសប៊ុក​​របស់​ខ្លួន ខណៈ​ហេតុ​ផល​​​លោក​​មិន​មាន​អ្វីការ​​ថ្នាំងថ្នាក់​អ្វីនៅ​កន្លែង​ការងារ​ឡើយ គឺដោយសារ​លោកមាន​អារម្មណ៍​តានតឹង ព្រោះ​បាល់​ទាត់​របស់​កម្ពុជា​មិន​ទាន់​មាន​សកម្មភាពឡើង​វីញ។

លោក ភា សុភ័ត្ត្រា​ បាន​បន្ថែម​ថា លោក​ជា​មនុស្ស​ម្នាក់​ដែលមាន​សកម្មភាព​ច្រើន​លើ​វិស័យ​បាល់ទាត់ លុះបាល់ទាត់​កម្ពុជា​មិន​ទាន់​ត្រឡប់​មក​វិញ​ដូច្នេះ ទើប​លោក​ចម្រេច​ចិត្ត​លាលែងពី​មុខងារ ។

បន្ទាប់​ពី​ប្រកាស​​លាលែង​ពី​តួនាទី​ហើយ​នោះ លោក​ក៏​មិន​ទាន់​ច្បាស់​ថា​នឹង​ត្រូវ​ធ្វើ​អ្វី​បន្ត ចំណែក​ការ​វិល​ត្រឡប់​មក​វិញ​​របស់លោក ពេល​បាល់​ទាត់​កម្ពុជា​មាន​សកម្មភាព​មក​វិញ ក៏​មិន​ទាន់​ច្បាស់​ដូច​គ្នា។

គួរបញ្ជាក់​ថាអតីតគ្រូបង្វឹកនៃក្លឹបបាល់ទាត់ក្រសួងការពារជាតិ ភា សុភ័ក្ត្រា ត្រូវ​បាន​សហព័ន្ធ​តែង​តាំង​ជាគ្រូជំនួយក្រុមជម្រើសជាតិកម្ពុជា ដើម្បីប្រកួតជម្រុះជុំដំបូងនៃពានរង្វាន់បាល់ទាត់ពិភពលោក​ ឆ្នាំ២០២២ ធ្វើឡើងនៅប្រទេសកាតា ឆ្នាំ​២០២២ កាល​​ឆ្នាំ​២០១៩​កន្លង​ទៅ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី