- 2020-05-06 09:23:12
- បាល់ទាត់
នេះហើយ ហេតុផលពិន័យអ្នកល្បីៗផ្នែកវិស័យបាល់ទាត់១ជីវិតរបស់ FFC
- 2020-05-06 09:23:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះហើយ ហេតុផលពិន័យអ្នកល្បីៗផ្នែកវិស័យបាល់ទាត់១ជីវិតរបស់ FFC
ចន្លោះមិនឃើញ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសថានឹងព្យួរសកម្មភាពកីឡារបស់បុគ្គល៤រូបគឺ ម៉ៃ តុលា ទុយ វិច្ឆិកា ឆាំង ពិសិដ្ឋ និងគល់ សុភារម្យ ក្រោយពីរកឃើញថាប្រព្រឹត្តអំពើមិនសមរម្យ។
អំពើដែលមន្ត្រី និងអតីតមន្ត្រីរបស់សហព័ន្ធបានធ្វើនោះ ត្រូវបានលោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធបាល់ទាត់កម្ពុជា បញ្ជាក់ច្បាស់ៗហើយ។ រឿងហេតុគឺមកពីបុគ្គលទាំង៤នាក់ បានកិបកេងប្រាក់ដែលក្រុមហ៊ុន Tiger បានជួយដល់សហព័ន្ធបាល់ទាត់កម្ពុជារាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៣មក។ ក្រុមហ៊ុននេះ ក្រៅពីបានធ្វើព្រឹត្តិការណ៍ Tiger Street ហើយ ក៏បានជួយជាប្រាក់ដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាផងដែរ។ តែបុគ្គលទាំង៤ខាងលើបានកិបកេង រាល់ឆ្នាំ។ បើគិតទៅ យកប្រហែល៣០%នៃប្រាក់ដែលគេបានជួយឧបត្ថម្ភ ឬគិតជាប្រាក់ប្រហែលជាជាង៥ម៉ឺនដុល្លារ។
អំពើនេះហើយ ទើបបានជាសហព័ន្ធបាល់ទាត់កម្ពុជា បានប្រជុំគ្នាជាច្រើនលើក រហូតដល់ឈានដល់ការពិន័យព្យួរសកម្មភាពបាល់ទាត់ពួកគេទាំង៤នាក់រហូតមួយជីវិតតែម្ដង។ ខណៈដែលសាមីខ្លួនទាំង៤ ក៏បានសារភាពចំពោះកំហុសនេះដែរ៕