- 2020-05-06 04:13:29
- បាល់ទាត់
Sarri ពីបុគ្គលិកធនាគារ ក្លាយជាអ្នកចាត់ការដ៏ជោគជ័យម្នាក់ក្នុងពិភពបាល់ទាត់
- 2020-05-06 04:13:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Sarri ពីបុគ្គលិកធនាគារ ក្លាយជាអ្នកចាត់ការដ៏ជោគជ័យម្នាក់ក្នុងពិភពបាល់ទាត់
ចន្លោះមិនឃើញ
Maurizio Sarri កាលនៅជាយុវជនបានព្យាយាមគ្រប់បែបយ៉ាងដើម្បីលោតចូលក្នុងក្របខ័ណ្ឌកីឡាករបាល់ទាត់អាជីព ប៉ុន្តែលោកបានត្រឹមលេងកម្រិតពាក់កណ្ដាលអាជីពប៉ុណ្ណោះ។
ការខកខានលេងបាល់អាជីពរបស់បុរសសញ្ជាតិអ៊ីតាលីរូបនេះ ដោយសារតែលោកបានបញ្ហារបួសដែលវាជាឧបសគ្គមួយរារាំងក្ដីស្រមៃរបស់លោក។ ក្រៅពីលេងជាកីឡាករពាក់កណ្ដាលអាជីព Sarri ក៏ធ្លាប់មានការងារផ្សេងទៀតដូចជាបុគ្គលិកធនាគារជាដើម។
ទោះជាមិនអាចក្លាយជាកីឡាករអាជីពប៉ុន្តែនៅវ័យ៣០ឆ្នាំ Sarri បានក្លាយជាអ្នកចាត់ការវ័យក្មេងបំផុតមួយដោយដឹកនាំក្លឹប USD Stia 1925 ជាក្លឹបលំដាប់ទី៨នៃបាល់ទាត់អ៊ីតាលី។ នៅឆ្នាំ២០១២ បុរសពូកែជក់បារីរូបនេះបានរំកិលខ្លួនបន្តិចម្ដងហក់ទៅដឹកនាំ Empoli នៃក្របខ័ណ្ឌ Serie B ជាលីគលំដាប់ទីពីរ។
លុះក្រោយជួយ Empoli មានកៅអីលីគកំពូល Sarri បានឡើងរាសីមួយកម្រិតទៀតដោយត្រូវតែងតាំងជាអ្នកចាត់ការក្រុមខ្លាំង SSC Napoli ក្នុងឆ្នាំ២០១៥ មុនផ្ទេរទៅ Chelsea ហើយឈ្នះពានលើកដំបូងបំផុតក្នុងអាជីពជាអ្នកចាត់ការនៅទីនោះគឺ UEFA Europa League ក្រោយយកឈ្នះ Arsenal នៅវគ្គផ្ដាច់ព្រ័ត្រ២០១៩។
បច្ចុប្បន្ន Maurizio Sarri កំពុងដឹកនាំ Juventus ឈរកំពូលតារាងក្របខ័ណ្ឌ Serie A នាំមុខ Lazio ចំនួន១ពិន្ទុ។ ទោះមានបទពិសោធន៍តិចពេលនៅជាកីឡាករ ប៉ុន្តែបុរសវ័យ៦១ឆ្នាំរូបនេះមានឆាកជីវិតតស៊ូខ្លាំងបំផុត ពុះពារ មិនបោះបង់ ហើយបានសម្រេចក្ដីស្រមៃដែលគ្មាននរណាម្នាក់អាចនឹកស្មានដល់៕