• 2020-05-06 01:07:58
  • បាល់ទាត់

Man Utd សម្លឹង​ Ramsey តែ​ Juventus ថា​ទាល់​តែ​មាន​ Pogba មក​ដូរ​

  • 2020-05-06 01:07:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United អាច​ចុះ​ហត្ថលេខា​យក​ Aaron Ramsey បាន​បើ​សិន​ជា​ពួកគេ​មាន​ Paul Pogba ជា​លក្ខខណ្ឌ​ក្នុង​ការ​ចរចា​ឲ្យ​ Juventus។

Ramsey

អនាគត​របស់​ Pogba នៅ Old Trafford កំពុង​ស្រពិចស្រពិល​ក្រោយ​រូប​គេ​ចង់​ទៅ​លេង​នៅ​ក្លឹប​ណា​ដែល​ប្រកួត​ប្រជែង​នៅ​ Champions League។​ Juventus គឺ​ជា​ក្លឹប​មួយ​ដែល​មាន​ភាគ​រយ​ខ្ពស់​ក្នុង​ការ​យក​កីឡាករ​ជយលាភី​ World Cup ក្រុម​ជម្រើស​ជាតិ​បារាំង​រូប​នេះ។​

យ៉ាង​ណា​ក្រោយ​ Real Madrid ចូល​ខ្លួន​ដណ្ដើម​ Pogba ក្លឹប​ជើង​ឯក​អ៊ីតាលី​បាន​យក​ Ramsey​ ទៅ​ធ្វើ​ធ្នាក់​ដើម្បី​ឲ្យ​ United ពិចារណា​ការ​ចរចា​ជាមួយ​ពួកគេ​វិញ។​ Pogba បច្ចុប្បន្ន​មាន​វ័យ​២៧​ឆ្នាំ​ទៅ​ហើយ​ និង​លេង​បាន​តែ​៨​ប្រកួត​ប៉ុណ្ណោះ​ក្នុង​រដូវ​កាល​នេះ​ដោយ​សារ​បញ្ហា​របួស​រ៉ាំរ៉ៃ​៕ ​

Ole និង Pogba

ប្រភព៖ Manchestereveningnews ប្រែសម្រួល៖ សៀនហួរ

មតិយោបល់