• 2020-05-06 00:48:59
  • បាល់ទាត់

Courtois ​៖ ​ឱ្យ​ពាន​ទៅ Barcelona ​តែ​ម្ដង គឺ​មិន​យុត្តិធម៌​ទេ​

  • 2020-05-06 00:48:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Courtois ​អ្នក​ចាំទី​ក្រុម Real Madrid ​បាន​និយាយ​ថា​ប្រសិន​បើ​រដូវ​កាល​នេះ​មិន​អាច​ដំណើរ​ការ​វិញ ​ហើយ​ផ្ដល់​ពាន​ទៅ​ក្រុម Barcelona ​តែ​ម្ដង ​នោះ​វា​មិន​យុត្តិធម៌​នោះ​ទេ។

​ការ​ប្រកួត​ពាន​រង្វាន់​ La Liga ​នៅ​មិន​ទាន់​អាច​កំណត់​ថ្ងៃ​ច្បាស់​ដើម្បី​ត្រលប់​វិញ​នៅ​ឡើយ​ទេ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ក្លឹប​ទាំង​អស់​ត្រៀម​ដើម្បី​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​វិញ​ហើយ។ ​ការ​ប្រមូល​ផ្ដុំ​នេះ រំពឹង​ថា​អាច​នឹង​មាន​ដំណឹង​ល្អ ​អាច​បើក​ដំណើរ​ការ​ប្រកួត​វិញ​បាន​នៅ​ខែ​ក្រោយ។ តែ​បើ​សិន​មាន​រឿង​ហេតុ​មិន​ល្អ​ណា​មួយ ​លីគ​បន្ដ​មិន​បាន​ទេ ​នោះ​ក្លឹប​ដែល​ឈរ​នៅ​លេខ​១ ​បច្ចុប្បន្ន​នឹង​ទទួល​បាន​ពាន​រង្វាន់​តែ​ម្ដង។

​ប្រសិន​បើ​បែប​នោះ​មែន Barcelona ​នឹង​បាន​ពាន​រង្វាន់​ស្វ័យ​ប្រវត្តិ ព្រោះ​ពួកគេ​នាំ​មុខ​ក្រុម Real Madrid ​។ ​យ៉ាងណាមិញ សម្រាប់​គំនិត​របស់ Courtois ​វិញ ​យល់​ឃើញ​ថា​បើ​ធ្វើ​បែប​នោះ​មែន ​នោះ​មិន​យុត្តិធម៌​ទេ។ “យើង​នៅ​ក្រោយ Barcelona ​តែ​២​ពិន្ទុ​ប៉ុណ្ណោះ។ យើង​លេង​ស្មើ​និង​ឈ្នះ​ពួកគេ​ឆ្នាំ​នេះ យើង​ជាង​ក្រុម​ល្អ​ជាង។ ក្នុង​ករណី Liverpool ​នៅ​អង់គ្លេស​វិញ ​គឺ​ជា​រឿង​ផ្សេង​គ្នា ​ព្រោះ​ខ្ញុំ​មិន​ដឹង​ថា​ពួកគេ​នាំ​មុខ​ប៉ុន្មាន​ពិន្ទុ​ហើយ​ទេ”។ សម្ដី​អតីត​អ្នកចាំទី​ក្រុម AT Madrid ៕

ប្រភព៖ Marca អត្ថបទ៖ វ៉ាន់ សក្ដិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី