• 2020-05-04 01:58:04
  • បាល់ទាត់

Sterling ខិតជិត​​ចុះ​កុងត្រា​ជាមួយ Puma ទទួល​បានចំណូល​១០០​លាន​ផោន

  • 2020-05-04 01:58:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ Rahemm Sterling ខិតជិត​ចុះ​កុងត្រា​១០០​លាន​ផោន​ជាមួយ​ក្រុមហ៊ុន Puma ស្របពេល​ដែល​កិច្ចសន្យា​របស់​គេ​ជាមួយ Nike ជិត​​ផុត​កំណត់។

Sterling ដែល​អាច​នឹង​ក្លាយ​ជា​កីឡាករ Premier Legue ទទួល​បាន​កម្រៃ​ខ្ពស់ជាង​គេ​​ពី​ផលិតផល Puma ក៏​ត្រូវ​បាន​ទាក់ទង​ពី​ក្រុមហ៊ុន​​ធំ​ៗជា​ច្រើន​ដូច​ជា Adidas, New Balance និង Under Armour។ កុងត្រា​របស់​កីឡាករ​ Manchester City រូប​នេះ​ជាមួយ Nike នឹង​អស់​នៅ​ថ្ងៃ​ទី ៣០ ខែ មិថុនា ហើយ​សម្រាប់​ការ​បន្ថែម​កុងត្រា​ថ្មី​អាច​ទំនង​មិន​កើត​មាន​ទេ។

អ្នក​ចាត់​ការ Pep Guardiola បាន​ចុះ​កុងត្រា​ជាមួយ Puma កាល​ពី​រដូវ​ក្ដៅ​មុន ខណៈ Sergio Aguero, David Silva និង Oleksandr Zinchenko សុទ្ធ​តែ​បាន​យល់ព្រម​ជាមួយ​ក្រុមហ៊ុន​ផលិតផល​របស់​អាល្លឺម៉ង់​ខាង​លើ៕​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី