• 2020-05-01 08:10:10
  • បាល់ទាត់

ការ​​សង្គ្រោះ​បាល់​របស់ Joe Hart មួយ​នេះ ធ្វើ​ឱ្យ​អ្នក​គាំទ្រ City មិន​អាច​បំភ្លេច​បាន

  • 2020-05-01 08:10:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ទោះ​បី​ជា Joe Hart ​​ចេញ​ពី Manchester City ទៅ Burnley ក្នុង​ឆ្នាំ​២០១៨ក្ដី ប៉ុន្តែ​​អ្នកគាំទ្រ​ក្រុម​មេឃ​ខៀវមួយ​ចំនួន ​ប្រហែល​ជា​មិន​ទាន់​ភ្លេច​អ្នកចាំទី​ល្បីល្បាញ​រូប​នេះ​ឡើយ បើ​​បាន​ទស្សនា​​ការ​សង្គ្រោះ​បាល់ឆ្នាំ​២០០៨មួយ​គ្រាប់​​នេះ។

ក្នុង​ជំនួប​​រវាង Manchester City និង Manchester United ដែល​ជិតនឹង​បញ្ចប់​ទៅ​ហើយ​ ក្រុម​មេឃ​ខៀវ​បាន​បាល់​ជ្រុង ហើយ​គេ​ឃើញ​អ្នកចាំទី ​Joe Hart ឡើង​មក​ជួយ​គាំទ្រ​​នៅ​​ប្រអប់​គ្រោះថ្នាក់​របស់​​ក្រុម​បិសាច​ក្រហម ប៉ុន្តែ​ពេល​ក្រុម United ដណ្ដើម​បាល់​បាន​វាយ​សម្រុក​វិញ​នោះ Hart បាន​ប្រើ​​ល្បឿន​របស់​គេ​សង្រ្គោះ​បាល់​ទាត់​ពី​ចម្ងាយ​របស់ Rooney បាន​យ៉ាង​ល្អ។ ទស្សនា​វីដេអូ... ​​

Joe Hart ចាប់​ផ្ដើម​អាជីព​បាល់ទាត់​ជា​អ្នកចាំទី​នៅ​ក្លឹប Shrewsbury Town ប្រទេស​​កំណើត​អង់គ្លេស។ ឆ្នាំ​២០០៦ គេ​បាន​ផ្លាស់​ទៅ​ City និង​បាន​ធ្វើ​ឱ្យ​ក្លឹប​ធំៗ​នៅ PL ចាប់​អារម្មណ៍​ជា​ខ្លាំង។ គេ​ចំណាយ​នៅ​​ក្លឹប Tranmere Rovers និង Blackpool ក្នុង​លក្ខខណ្ឌ​ខ្ចីជើង នៅ​រដូវ​កាល​ដំបូង មុន​ចំណាយ​ពេល​១​រដូវកាល​២០០៩-១០ នៅ Birmingham City។ Hart ​បាន​ជាប់​ពាន  PFA Young Player of the Year និង​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​ចាំទី​ល្អ​​មួយ​រូប​នៅ PL។

គេ​ត្រឡប់​មក City វិញ​ឆ្នាំ​២០១០-១១ និងឈ្នះ​ស្រោមដៃ​មាស​ផ្នែក Clean Sheet នៅ​ PL។ Hart ធ្វើ​បាន​ល្អ​ម្ដង​ទៀត​នៅ​រដូវ​កាល ២០១១-១២ និង​ជា​កីឡាករ​ល្អ​ពេល Man City លើក​ពាន។ គេ​ឈ្នះ​ស្រោម​ដៃ​មាស​នៅ​ឆ្នាំ​ទី​៣ និង​ឈ្នះ​ពាន PL ជាមួយ City ជា​លើក​ទី​២​នៅ​ឆ្នាំ​២០១៤។ ឆ្នាំ​២០១៥ Hart ឈ្នះ​ស្រោម​ដៃ​មាស​លើក​ទី៤​ ក្នុង​រយៈ​ពេល​៥​ឆ្នាំ។

ពេល​លោក Pep Guardiola មកដល់​ក្នុង​ឆ្នាំ​២០១៦ គេ​មិន​ត្រូវ​បាន​​ជ្រើស​ឱ្យ​ចាំ​ទី​ទេ និង​បង្ហាញ​ខ្លួន​​តែ​​មួយ​ប្រកួត​ប៉ុណ្ណោះ។ បន្ទាប់​មក​គេ​បាន​ផ្ទេរ​ចេញ​​ទៅ Burnley តែ​ម្ដង​រហូត​ដល់​សព្វថ្ងៃ បន្ទាប់​គ្មាន​ឱកាស​​លេង​នៅ City ទៀត។ ​​

Joe Hart កើត​នៅ​ឆ្នាំ​១៩៨៧ នៅ​អង់គ្លេស។ គេ​ធ្វើ​បាន​ជាង ១០០ Clean Sheet នៅ PL។ គេ​ឈ្នះ​ស្រោម​ដៃ​មាស​នៅ​លីគកំពូល​អង់គ្លេស ៤​ដង និង​បង្ហាញ​ខ្លួន​ឱ្យ​ជម្រើស​ជាតិ​ ៧៥​លើក​ចាប់​តាំង​បង្ហាញ​ខ្លួន​ឆ្នាំ​២០០៨​មក៕

ប្រភព៖ Give Me Sport ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់