• 2020-04-29 07:21:18
  • បាល់ទាត់

De Bruyne​ ផ្ដាំ​ទៅ​វីរបុរស​ Arsenal ថា​ខ្លួន​ជិត​បំបែក​កំណត់ត្រា​បាន​ហើយ

  • 2020-04-29 07:21:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kevin De Bruyne ​ផ្ដាំ​ទៅ​រៀមច្បង​ Thierry Henry ថា​រូប​គេ​ជិត​បំបែក​កំណត់ត្រា​​បញ្ជូន​បាល់​ (Assist) នៅ​ Premier League របស់​វីរបុរស​ Arsenal រូប​នេះ​បាន​ហើយ​។​

De Bruyne

ខ្សែ​បម្រើ​ឆ្នើម​មក​ពី​ក្លឹប​ Manchester City ​បច្ចុប្បន្ន​មាន​ចំនួន​បញ្ជូន​បាល់​ (Assist) ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​១៦​ខណៈ​ Premier League នៅ​សល់​៩​សប្ដាហ៍​ទៀត​ទើប​បញ្ចប់។​ ចំនួន​នេះ​គេ​តិច​ជាង​ Henryតែ​៤​​ប៉ុណ្ណោះ​ ដោយ​កីឡាករ​សញ្ជាតិ​បារាំង​កាន់​កំណត់ត្រា​ Top Assist ក្នុង​ប្រវត្តិសាស្ត្រ​លីគ​អង់គ្លេស​តាំង​ពី​ឆ្នាំ​២០០២​មក។​

De Bruyne ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ Henry ដែល​ជា​ជំនួយការ​គ្រូ​បង្វឹក​នៅ​បែលហ្សិក​បាន​លេង​សើច​ជាមួយ​គ្នា​ថា​ មិន​យូរ​មិន​ឆាប់​កំណត់ត្រា​ Top Assist នឹង​ធ្លាក់​លើ​រូប​គេ។​ ខ្ញុំ​បាន​ប្រាប់​ Henry ពេល​ហាត់​នៅ​ជម្រើស​ជាតិ​ថា​ ឆ្នាំ​នេះ​ខ្ញុំ​នឹង​តាម​កំណត់ត្រា​គាត់​ឲ្យ​ទាន់ វា​គឺ​ជា​រឿង​ល្អ​ដែល​អ្នក​អាច​បំបែក​កំណត់ត្រា​អ្វី​មួយ​ក្នុង​អាជីព​បាល់ទាត់។​​

Henry

កំណត់ត្រា​បញ្ជូន​បាល់​ច្រើន​បំផុត​ (Top Assist) ក្នុង​មួយ​រដូវ​កាល​នៅ​ Premier League៖

២០ – Thierry Henry (០២-០៤)

១៩ – Mesut Özil (១៥-១៦)

១៨ – Cesc Fàbregas (១៤-១៥)

១៨ – Frank Lampard (០៤-០៥)

១៨ – Kevin De Bruyne (១៦-១៧)

១៦ – Kevin De Bruyne (រដូវ​កាល​នេះ​)៕

ប្រភព៖ Football Whispers ប្រែសម្រួល៖ សៀនហួរ

មតិយោបល់
អត្ថបទថ្មី