• 2020-04-28 08:31:07
  • បាល់ទាត់

Capello៖ ​នៅ​អេស្ប៉ាញ ​មាន​តែ Real Madrid ​១​ប៉ុណ្ណោះ ​មិន​ប៉ះ​ពាល់ខ្លាំង​ដោយ Covid-19 ​

  • 2020-04-28 08:31:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Fabio Capello ​អ្នក​ចាត់ការ​ធ្លាប់​ដឹក​នាំ​ក្រុម​ជា​ច្រើន​នៅ​អឺរ៉ុប ​បាន​មើល​ឃើញ​ថា​មាន​តែ​ក្រុម Real Madrid ​មួយ​ប៉ុណ្ណោះ​នៅ​អេស្ប៉ាញ ដែល​មិន​រង​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ខ្លាំង​ដោយសារ​តែ​មេរោគ Covid-19 ​។

​Covid-19 ​បាន​ធ្វើ​ឱ្យ​វិស័យ​បាល់ទាត់​មិន​អាច​ដំណើរ​ការ​ប្រកួត​បាន ​ប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច​ក្នុង​ក្លឹប​នីមួយ​ៗ។ ​ជាក់​ស្ដែង​នៅ​អេស្ប៉ាញ​ក្លឹប​ជា​ច្រើន​បាន​ស្នើ​កីឡាករ​ដើម្បី​កាត់​ប្រាក់​ឈ្នួល​ខ្លះ​ជួយ​ដល់​ក្លឹប។ ​ក្នុង​នោះ Barcelona ​និង Atletico Madrid ​បាន​កាត់​ដល់​ទៅ​៧០​%​ឯ​ណោះ។

តែ​បើ​តាម​លោក Capello ​ដែល​ធ្លាប់​ដឹក​នាំ​ក្រុម Real Madrid ​ដែរ​នោះ ​បាន​និយាយ​ថា​៖ “ខ្ញុំ​គិត​ថា Real Madrid ​គឺ​ជា​ក្រុម​តែ​មួយ​គត់​នៅ​អេស្ប៉ាញ​ដែល​មិន​ប៉ះពាល់​ខ្លាំង​ដោយសារ​តែ​មេរោគ​រាត​ត្បាត។ Barca ​​និង AT Madrid ​សុទ្ធ​តែ​ឈឺ​ចាប់​ខ្លាំង​មែនទែន​ដោយសារ​តែ​មេរោគ Covid-19 ។ ​នៅ​ទីផ្សារ​ដោះដូរ​កីឡាករ​ខាង​មុខ​នេះ ​នឹង​មាន​ការ​ប្រែប្រួល​ខ្លាំង​មិន​ខាន សម្រាប់​ការ​ចាយវាយ​ទិញដូរ​កីឡាករ”៕

ប្រភព៖ Marca អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទថ្មី