- 2020-04-23 14:12:07
- ព័ត៌មាន
កីឡាករ Arsenal ៤រូប បានល្មើសបម្រាមរដ្ឋាភិបាលទាក់ទងនឹងកូវីដ
- 2020-04-23 14:12:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករ Arsenal ៤រូប បានល្មើសបម្រាមរដ្ឋាភិបាលទាក់ទងនឹងកូវីដ
ចន្លោះមិនឃើញ
កីឡាករក្លឹប Arsenal ៤រូបដែលមានដូចជា ខ្សែការពារ David Luiz ខ្សែប្រយុទ្ធ Alexandre Lacazette ខ្សែប្រយុទ្ធ Nicolas Pepe និងខ្សែបម្រើ Granit Xhaka ត្រូវបានគេប្រទះឃើញ បានល្មើសនឹងវិន័យរបស់រដ្ឋាភិបាលប្រទេសអង់គ្លេសក្នុងការដើរហើរចេញក្រៅ ដើម្បីការទប់ស្កាត់កូវីដ-១៩។
Pepe ត្រូវបានគេថតជាប់ក្នុងពេលលេងបាល់ជាមួយមិត្តភ័ក្ដិនៅឯទីក្រុងឡុងដុង។ Luiz និង Xhaka ត្រូវបានគេប្រទះឃើញណាត់ជួបគ្នានៅឯឧទ្យាន Southgate។ ចំណែកឯ Lacazette វិញត្រូវបានគេថតជាប់ក្នុងពេលនិយាយជាមួយអ្នកដំណើរតាមផ្លូវ។
យ៉ាងមិញខាងក្លឹប Arsenal ក៏បានធ្វើទទួលស្គាល់ពីភស្តុតាងទាំងនេះ ហើយបានបញ្ជាក់ថាពួកគេពិតជាបានធ្វើផ្ទុយពីការណែនាំរបស់រដ្ឋាភិបាលពិតប្រាកដមែន។
ទោះជាយ៉ាងណាក្ដី មិនត្រឹមតែកីឡាករ Arsenal ៤រូបនេះទេ ដែលបានធ្វើខុសពីការណែនាំខាងលើនេះ សូម្បីតែលោក Jose Mourinho អ្នកចាត់ការក្លឹប Tottenham Hotspure និងកីឡាកររបស់លោកមួយចំនួនក៏បានខុសដូចគ្នានេះដែរ៕