• 2020-04-23 13:42:24
  • ព័ត៌មាន

វីរបុរស​អង់គ្លេស​ថា​ ​កីឡាករ​មិន​មែន​អាជីព​ រក​ការងារ​ផ្សេង​ទៅ

  • 2020-04-23 13:42:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Gary Neville អតីត​គ្រូ​បង្គោល​ក្លឹប​ Valencia បាន​និយាយ​ផ្ដល់​យោបល់​ទៅ​កាន់​កីឡាករ​មិន​អាជីព​នៅ​លីគ​អង់គ្លេស​ តាម​សារព័ត៌មាន​ Sky Sports កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ពួក​គេ​គួរ​តែ​រក​អាជីព​អ្វី​មួយ​ផ្សេង​ខុស​ពី​បាល់ទាត់​ទៅ​។

លោក​ Naville បាន​និយាយ​ថា​ ៖ " ខ្ញុំ​គិត​ថា​ឥឡូវ​ហ្នឹង​ពួក​គេ​មិន​ទាន់​មាន​បញ្ហា​អី​រឿង​កុងត្រា​ទេ​ តែ​ពីរ​ខែ​ទៅ​មុខ​នេះ​វា​នឹង​កើត​ឡើង​។ នៅ​ពេល​ ១៨​ខែ​ខាង​មុខ​ហ្នឹង​វា​ពិត​ជា​ពិបាក​បន្តិច​ហើយ​ក្នុង​ការ​ចុះ​កុង​ត្រា​ជា​មួយ​ក្លឹប​ ដោយសារ​តែ​ពួក​គេ​អត់​មាន​លុយ​ទេ។ "

អតីត​គ្រូ​បង្គោល​រូប​នេះ​បាន​បន្ត​ ៖ " ប្រសិន​បើ​ខ្ញុំ​ជា​កីឡាករ​នៅ​ពេល​នេះ​វិញ​ ខ្ញុំ​នឹង​រៀន​តាម​អនឡាញ​ ដើម្បី​យក​ជំនាញ​អី​មួយ​ហើយ​ ខ្ញុំ​នឹង​រក​ជំនាញ​អ្វី​ខុស​ពី​ទាត់បាល់​។ "

យ៉ាង​ណា​មិញ​ លោក​ក៏​បាន​បន្ថែម​ថា​ លោក​មិន​មែន​និយាយ​នេះ​ក្នុង​ន័យ​បន្លាច​ពួក​គេ​ទេ​ គ្រាន់​តែ​ចង់​ឲ្យ​រក​អ្វី​ផ្សេង​ខុស​ពី​បាល់ទាត់​ប៉ុណ្ណោះ​ ដោយ​សារ​តែ​ក្លឹប​នឹង​គ្មាន​លទ្ធភាព​ក្នុង​ការ​ឲ្យ​ប្រាក់​ខែ​គេ​ទេ​ ក្នុង​ពេល​កូវីដ-១៩​នេះ​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម