• 2020-04-23 07:30:32
  • បាល់ទាត់

​ថ្ងៃ​នេះ​​ឆ្នាំ​មុន​ កីឡាករ​ Southampton ស៊ុត​ចូល​លឿន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ PL

  • 2020-04-23 07:30:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី​២៣​ ខែ​មេសា​ ឆ្នាំ​២០១៩ ពោល​គឺ​១​ឆ្នាំ​គត់​ Shane Long បាន​ស៊ុត​បញ្ចូល​ទៅ​លឿន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ Premier League ក៏​ដូចជា​លីគ​កំពូល​អឺរ៉ុប​ទាំង​៥​។​

ខ្សែ​ប្រយុទ្ធ​មក​ពី​ក្លឹប​ Southampton បាន​ប្រើ​ពេល​ ៧,៦៩​វិនាទី​ស៊ុត​បញ្ចូល​ទី​ Watford នៅ​កីឡដ្ឋាន​ Vicarage Road។ ក្រោយ​កែ​បាល់​ចេញ​ពី​ជើង​កីឡាករ​ម្ចាស់​ផ្ទះ​ភ្លាម​ Long បាន​ដណ្ដើម​បាល់​ពី​ Craig Cathcart មុន​ចុច​បាល់​រំលង​អ្នក​ចាំ​ទី​ Ben Foster បំប៉ោង​សំណាញ់​ទី​យ៉ាង​ល្អ។​

កំណត់ត្រា​លឿន​បំផុត​ពី​មុន​កាន់កាប់​ដោយ​ Ledley King ស៊ុត​បញ្ចូល​ទី​ឲ្យ​ Tottenham ទល់​នឹង​ Bradford City នៅ​ថ្ងៃ​ទី​៩ ខែ​ធ្នូ​ ឆ្នាំ​២០០០៕

ប្រភព៖ BBC អត្ថបទ៖ រ័ត្ន

មតិយោបល់