• 2020-04-22 04:03:13
  • បាល់ទាត់

នៅ​ផ្ទះ​អផ្សុក​ពេក Balotelli គ្រោង​វីដេអូ​ឡាយ​ជាមួយ​តារា​សិច​អ៊ីតាលីម្នាក់ តែ​ត្រូវ​បរាជ័យ

  • 2020-04-22 04:03:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ថ្មី​របស់ Mario Balotteli បាន​ដាក់​បម្រាម​គេ​មិន​ឲ្យ​​វីដេអូ​ឡាយ​​ជាមួយ​តារា​សិច​​ល្បី​ឈ្មោះ​ម្នាក់។ អតីត​កីឡាករ​របស់​ក្លឹប Manchester City និង Liverpool កំពុង​​លេង​ឲ្យ​ក្លឹប Brescia នៃ​លីគ​កំពូល​របស់​អ៊ីតាលី។

មួយ​រយៈ​ចុងក្រោយ​នេះ Balotelli បាន​ធ្វើ​ការ​វីដេអូ​ឡាយ​ជា​ច្រើន​លើ​បណ្ដាញ​សង្គម Instagram ស្របពេល​ដែល Serie A កំពុង​ផ្អាក​ដោយ​សារ​វីរុស​កូរ៉ូណា។ ថ្មី​ៗ​នេះ​គេ​ទើប​តែ​និយាយ​គ្នា​ជាមួយ​វីរបុរស​ Arsenal លោក Thierry Henry។

ក្លឹប Brescia បាន​ចូល​មក​ជ្រៀតជ្រែក​ពេល​ដែល​ឭ​ថា កីឡាករ​វ័យ​២៩​ឆ្នាំ​ប្រកាស​ចង់​និយាយ​វីដេអូ​ឡាយ​ជាមួយ​តារា​សិច​លោក Rocco Siffredi កាល​ពី​ថ្ងៃ​សៅរ៍។ ប្រធាន​ក្លឹប Brescia លោក Massimo Cellino បាន​ទូរសព្ទ​ទៅ​កាន់ Balotelli ឲ្យ​បញ្ឈប់​គម្រោង​នេះ។ Siffredi គឺ​ជា​តារា​សិច​​ល្បី​ឈ្មោះ​ម្នាក់​នៅ​អ៊ីតាលី​និង​ជុំ​វិញ​តំបន់អឺរ៉ុប ធ្លាប់​ថត​ជាង​១ ៣០០​រឿង៕ ​​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់