- 2020-04-21 23:58:46
- បាល់ទាត់
មិនលើកលែង! Pogba ប្រើក្បាច់ Nutmeg ដាក់ម្ដាយតាមដងផ្លូវ
- 2020-04-21 23:58:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនលើកលែង! Pogba ប្រើក្បាច់ Nutmeg ដាក់ម្ដាយតាមដងផ្លូវ
ចន្លោះមិនឃើញ
Paul Pogba បានប្រើក្បាច់ញាក់បាល់ស៊ីប្រឡោះជើង ឬភាសាបាល់ទាត់គេហៅថា Nutmeg ដាក់ម្ដាយបង្កើតរបស់ខ្លួនពេលអ្នកទាំងពីរដើរតាមដងផ្លូវ។
ខ្សែបម្រើសញ្ជាតិបារាំង មិនខុសពីកីឡាករដទៃទៀតនោះទេគឺព្យាយាមហ្វឹកហាត់ដោយខ្លួនឯង អំឡុងពេលផ្អាកការប្រកួត Premier League អំឡុងការរីករាលដាលនៃមេរោគកូវីដ-១៩។ ក្រៅពីបង្ហោះវីដេអូហ្វឹកហាត់ Pogba បានបង្ហោះវីដេអូ Nutmeg ម្ដាយរបស់ខ្លួននៅលើគណនី Instagram។
តារាឆ្នើម Manchester United បានសរសេរពីក្រោមវីដេអូនោះថា៖ "នៅពេលម្ដាយរបស់អ្នកប្រាប់ថាគាត់ធ្លាប់លេងបាល់កាលពីមុន។ ស្រឡាញ់ និងចំណាយពេលជាមួយអ្នកមានគុណទាន់ពួកលោកនៅជាមួយយើង"៕