• 2020-04-21 11:04:57
  • បាល់ទាត់

Ramos មិនមែន​ជា​កីឡាករ​ទទួល​បាន​កាត​ក្រហម​ច្រើន​ជាង​គេ​លើ​ពិភពលោក​ទេ

  • 2020-04-21 11:04:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sergio Ramos ខ្សែការពារ​សញ្ជាតិ​អេស្ប៉ាញ​ច្រើន​តែ​បង្ក​កំហុស ហើយ​បាន​កាត​ក្រហម​រាង​ញឹកញយ​ដែរ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។ កីឡាករ​ Real Madrid រូប​នេះ​ទទួល​បាន​កាត​ក្រហម​សរុប ២៥ដង។ ចំនួន​នេះ នៅ​តិច​ជា​កីឡាករ​ ២នាក់​ក្នុង​ប្រវត្តិសាស្ត្រ​។

កីឡាករ​ ២រូប​នោះ​គឺ ខ្សែការពារ​បារាំង Cyril Rool និង​ខ្សែ​បម្រើ​-ការពារ/ខ្សែការពារ​កូឡុំប៊ី Gerardo Bedoya។

អតីត​កីឡាករ​បារាំង​ Rool ធ្លាប់​ប្រកប​អាជីព​អំឡុង​ឆ្នាំ១៩៩៣ ដល់​ឆ្នាំ២០១០។ លោ Rool ធ្លាប់​លេង​ឲ្យ​ក្លឹប​លីគ​កំពូល​បារាំង​ជា​ច្រើន ដោយ​ធ្លាប់​ឈ្នះ​ពានLeague Cup បារាំង​ម្ដង​កាល​ពី​ឆ្នាំ១៩៩៩ ជាមួយ​ក្លឹប Lens។ យ៉ាងណាមិញ​ លោក​ទទួល​បាន​កាត​ក្រហម​ចំនួន ២៧ ក្នុង​អាជីព​បាល់ទាត់។

Cyril Rool

ចំណែក​ឯ​លោក​ Bedoya ទទួល​កាត​ក្រហម​សរុប​ ៤៦កាត​ឯណោះ។ លោក​លេង​ឲ្យ​ក្លឹប​ជា​ច្រើន​ក្នុង​កូឡុំប៊ី​អំឡុង​ឆ្នាំ១៩៩៥ ដល់​ឆ្នាំ២០១៥ ហើយ​លេង​នៅ​ក្រុម​ជម្រើស​ជាតិ​អំឡុង​ឆ្នាំ២០០១ ដល់​ឆ្នាំ២០០៩​៕

Gerardo Bedoya

ប្រភព៖ Give Me Sport ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់