• 2020-04-15 07:16:14
  • បាល់ទាត់

គួច សុកុម្ភៈ ថា​លេង​តំណែង​អ្វី​អត់​ខ្វល់ សំខាន់​គោរព​តាម​ការ​សម្រេច​របស់​គ្រូ​បង្វឹក

  • 2020-04-15 07:16:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ប្ដូរ​តួនាទី​ពី​ខ្សែ​ប្រយុទ្ធ មក​ខ្សែបម្រើ​កណ្ដាល​ បម្រើ​ការពារ និង​​​ម្ដងម្កាល​​លេង​ជា​ខ្សែ​ការពារ គួច សុកុម្ភៈ ថា​មិន​ខ្វល់​ឡើយ អ្វី​ដែល​សំខាន់គឺគេ​គោរព​តាម​ការ​សម្រេច​របស់​គ្រូ​បង្វឹក និង​ត្រូវ​រៀន​លេង​​នៅ​តំបន់​ទាំង​នោះ​ ដើម្បី​ទទួល​បាន​បទ​ពិសោធន៍​ថ្មី​ ឆ្ពោះទៅរកការអភិវឌ្ឍន៍​ខ្លួន​។

ការ​ប្ដូរ​មក​លេង​ជា​ខ្សែ​បម្រើ​ អតីត​កីឡាករ​ភ្នំពេញ​ក្រោន ទទួល​ស្គាល់​ពិតជា​ពិបាក ត្រូវ​រ៉ាប់រង​ច្រើន មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ដ្បិត​ពី​មុន​គេ​លេង​តំណែង​ប្រយុទ្ធ មិន​ធ្លាប់​លេង​​តួនាទី​​នេះ។

ខ្សែ​បម្រើ​ក្លឹប​ណាហ្គា​វើលដ៍ គួច សុកុម្ភៈ បញ្ជក់​ថា៖«ពាក់ព័ន្ធ​ការ​លេង​បម្រើ​សម្រាប់​ខ្ញុំ​ពិបាក​ណាស់ ដោយសារតែ​​ដំបូង​ខ្ញុំ​មិន​មែន​ជា​ខ្សែ​បម្រើ ​​​ខ្ញុំ​​លេង​ជា​ខ្សែ​ប្រយុទ្ធ ហើយ​បន្ទាប់​​មក​បាន​​គ្រូ​​ផ្លាស់ប្ដូរ​ខ្ញុំ​ឱ្យ​លេង​បម្រើ តែ​ខ្ញុំ​អត់​ខ្វល់​ សំខាន់​គាត់​ឱ្យ​ខ្ញុំ​លេង​បម្រើ​ខ្ញុំ​រៀន​លេង​បម្រើ ខ្ញុំ​បាន​ប៉ុណ្ណា​ខ្ញុំ​យក​ប៉ុណ្ណឹង ខ្ញុំ​អត់​ដឹង​ថា​ខ្ញុំ​ល្អ​ឬ​មិន​ល្អ​ទេ តែ​គាត់​ឱ្យ​ខ្ញុំ​លេង​បម្រើ​ខ្ញុំ​លេង​បម្រើ ឱ្យ​លេង​ការពារ​ខ្ញុំ​លេង​ការពារ»។

កាល​លេង​ឱ្យ​​ក្លឹប​ខេមរា​កីឡា គួច សុកុម្ភៈ លេង​ជា​ខ្សែប្រយុទ្ធ ប៉ុន្តែ​បន្ទាប់​ពី​មក​ចូល​រួម​ជាមួយ​ក្រុមខ្លាំងណាហ្គាវើលដ៍ គេ​​ត្រូវ​បាន​គ្រូ​​ដាក់​ឱ្យ​លេង​បម្រើ​កណ្ដាល បម្រើ​ការពារ និង​ជួន​កាល​លេង​ជា​ខ្សែ​ការពារ។

អ្នកខេត្តកំពង់ធំ គួច សុកុម្ភៈ ក្នុង​ឆ្នាំ​២០០៣ -២០០៤ លេងឈុត​យុវជន​ក្លឹប Army Youth FC ឆ្នាំ​២០០៥-២០១០ លេង​ឱ្យ ខេមរាកីឡា ឆ្នាំ​២០១០-២០១៥ លេង​ឱ្យ​ភ្នំពេញ​ក្រោន និងឆ្នាំ​២០១៥ -​បច្ចុប្បន្ន​ លេង​ឱ្យ ណាហ្គាវើលដ៍៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់