- 2020-04-10 05:02:34
- បាល់ទាត់
គួច សុកុម្ភៈ៖ ខ្ញុំមិនដែលគិតថាខ្លួនឯងលេងល្អទេ អ្វីដែលខ្ញុំត្រូវធ្វើគឺប្រឹងឱ្យអស់ពីសមត្ថភាព
- 2020-04-10 05:02:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួច សុកុម្ភៈ៖ ខ្ញុំមិនដែលគិតថាខ្លួនឯងលេងល្អទេ អ្វីដែលខ្ញុំត្រូវធ្វើគឺប្រឹងឱ្យអស់ពីសមត្ថភាព
ចន្លោះមិនឃើញ
ប្រឡូកក្នុងវិស័យបាល់ទាត់អស់ច្រើនឆ្នាំ គួច សុកុម្ភៈ ត្រូវបានអ្នកគាំទ្រ កីឡាករ និងគ្រូបង្វឹក ចាត់ទុកជាអ្នកកីឡាអាជីពចាស់ទុំមួយរូប ដែលមានក្រមសីលធម៌ គោរពវិន័យ ព្រមទាំងលេងល្អក្នុងនាមជាខ្សែបម្រើ ហើយតែងជាប់ជម្រើសជាតិជានិច្ច។ ទោះមានការលើកសរសើរបែបនេះក្ដី ក៏កីឡាករណាហ្គាវើលដ៍រូបនេះ មិនបានចាត់ទុកខ្លួនឯងជាកីឡាករល្អអ្វីឡើយ ពោលគឺនៅមានកម្រិត។
គួច សុកុម្ភៈ បញ្ជាក់ថា ៖«សម្រាប់ខ្ញុំ ខ្ញុំមិនដែលគិតថាខ្លួនឯងលេងល្អទេ អត់ដែលគិត គ្រាន់តែថា អឺ...ពេលប្រកួតគឺអ្វីដែលខ្ញុំត្រូវធ្វើ គឺខ្ញុំខំប្រឹងឱ្យអស់ពីសមត្ថភាពរបស់ខ្ញុំ អឺ... អត់ខ្វល់ អត់ខ្វល់ថា គ្នាយើងម៉េចអីម៉េចទេ គ្រាន់ថាសម្រាប់ខ្លួនផ្ទាល់ គឺខ្ញុំខំប្រឹង បើគ្នាយើងនរណាអត់ធ្វើ យើងធ្វើជំនួសគាត់បានយើងធ្វើជំនួសគាត់...ពេលណាគាត់អត់សូវខំប្រឹង ឬគាត់ចន្លោះប្រហោងអីមួយ...យើងអាចជួយបានយើងជួយ មិនមែនគិតប្រកាន់តួនាទីអីទេ និយាយរួមទៅអ្វីដែលយើងអាចជួយក្រុមបាន យើងជួយទាំងអស់»។
អតីតកីឡាកររបស់ម្ចាស់ជើងឯកលីគកំពូលកម្ពុជា៦សម័យកាល ភ្នំពេញក្រោន ក៏បានឱ្យដឹងដែរថា ការហ្វឹកហាត់លើទីលានក៏ដូចគ្នា គឺក្នុងនាមជាកីឡាករ គឺគេខំប្រឹងប្រែងហ្វឹកហាត់ឱ្យអស់ពីសមត្ថភាព។
គួរបញ្ជាក់ផងដែរថា កីឡាករជើងចាស់វ័យ៣៣ឆ្នាំ មកពីខេត្តកំពង់ធំ គួច សុកុម្ភៈ ធ្លាប់លេង៖
ឆ្នាំ២០០៣ -២០០៤ គួច សុកុម្ភៈ លេងឈុតយុវជនក្លឹប Army Youth FC
ឆ្នាំ២០០៥-២០១០ លេងឱ្យ Khemara Keila
ឆ្នាំ២០១០-២០១៥ លេងឱ្យ ភ្នំពេញក្រោន
ឆ្នាំ២០១៥ -បច្ចុប្បន្ន លេងឱ្យ ណាហ្គាវើលដ៍។
ប្រធានក្រុមរបស់ក្លឹបម្ចាស់ជើងឯកលីគកំពូលកម្ពុជា៣សម័យកាល ណាហ្គាវើល៍ បានចូលលេងឱ្យក្រុមជម្រើសជាតិកម្ពុជាតាំងពីឆ្នាំ ២០០៦មកម្ល៉េះ ហើយរូបគេបានបង្ហាញខ្លួន ៦០ប្រកួតស៊ុតបញ្ចូលទីបាន ៧គ្រាប់។ សុកុម្ភៈ ជួយឱ្យក្លឹបជាច្រើនលើកពាន Hun Sen Cup និងលីគកំពូលកម្ពុជា ចំណែកពានរង្វាន់ផ្ទាល់ខ្លួនវិញ ខ្សែបម្រើពាក់លេខ១០នេះ បានគ្រងស្បែកជើងមាស៣រដូវកាលគឺ ឆ្នាំ២០០៧, ២០០៩ និង ២០១០៕