- 2020-04-09 00:35:46
- បាល់ទាត់
ឡើងកាន់តំណែងនៅ Bayern ភ្លាម Flick តកុងត្រាឲ្យ Muller មុនគេ
- 2020-04-09 00:35:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡើងកាន់តំណែងនៅ Bayern ភ្លាម Flick តកុងត្រាឲ្យ Muller មុនគេ
ចន្លោះមិនឃើញ
Hansi Flick ដែលទើបឡើងកាន់តំណែងជាអ្នកចាត់ការ Bayern Munich កាលពីថ្ងៃសុក្រសប្ដាហ៍មុនបានចាប់ផ្ដើមមុនគេគឺការរក្សាក្រុមជម្រើសដំបូង និងកីឡាករសំខាន់ៗ។
កីឡាករ៦នាក់ដែលមានបទពិសោធន៍ជោកជាំនៅក្នុងក្រុមនឹងផុតកុងត្រានៅចុងរដូវកាលក្រោយ ប៉ុន្តែ Thomas Muller បានក្លាយជាបេក្ខជនទីមួយដាក់ប៊ិចស៊ីញ៉េកុងត្រាថ្មីស្នាក់នៅទឹកដី Allianz Arena។ ខ្សែប្រយុទ្ធសញ្ជាតិអាល្លឺម៉ង់សម្រេចតកិច្ចសន្យាដល់ឆ្នាំ២០២៣។
Muller ស៊ុតបញ្ចូលទី៦គ្រាប់ និងបញ្ជូនឲ្យមិត្តរួមក្រុមស៊ុត ១៦ដងក្នុងការបង្ហាញខ្លួន២៥លើកនៅ Bundesliga។ កីឡាករបន្ទាប់ដែលអាចបន្តកុងត្រាមានដូចជា៖ អ្នកចាំទីជើងចាស់ Neuer, Alaba, Boateng, Martinez និង Alcantara៕