• 2020-04-09 00:33:00
  • បាល់ទាត់

Reus ប្រាប់​មូលហេតុ​ដែល​ខ្លួន​គ្មាន​ថ្ងៃ​ចោល​ Dortmund ទៅ​ Bayern

  • 2020-04-09 00:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Marco Reus បាន​បញ្ជាក់​ម្ដង​ទៀត​ថា​រូប​គេ​គ្មាន​ថ្ងៃ​ទៅ​លេង​នៅ​ Bayern Munich ឡើយ​ក្នុង​មួយ​អាជីព​នេះ​ពោល​គឺ​នៅ​តែ​ Borussia Dortmund មួយ​គត់​បើ​លេង​នៅ​អាល្លឺម៉ង់​។​

Reus

រម្លឹក​កាល​ពី​ជិត​​១០​ឆ្នាំ​មុន​ ក្រោយ​ឈ្នះ​ Bundesliga ២​សម័យ​កាល​ជាប់​គ្នា​ក្រោម​ការ​ដឹកនាំ​របស់​លោក​ Jurgen Klopp ប្រធាន​ក្រុម​វ័យ​៣០​ឆ្នាំ​រូប​នេះ​ត្រូវ​ Bayern Munich ព្យាយាម​ទាក់ទង​យក​ទៅ។ មិត្ត​រួម​ក្រុម​ដូចជា Mario Gotze, Robert Lewandowski និង​ Mats Hummels សុទ្ធ​តែ​របូត​ទៅ​ទឹកដី​ Allianz Arena ទាំង​អស់។​​​

Reus ដែល​កាល​ណោះ​កំពុង​ពេញ​ជើង​​ និង​ទេពកោសល្យ​បាន​បដិសេធ​មិន​ទៅ​ក្លឹប​យក្ស​នៅ​ទីក្រុង​ម៉ូនិច​ក្រោម​ហេតុផល​ថា​ Dortmund គឺ​ជា​ក្លឹប​ជា​ទី​ស្រឡាញ់​បំផុត​របស់​គេ។​ ខ្សែ​បម្រើ​សញ្ជាតិ​អាល្លឺម៉ង់​ប្រាប់​ខ្លួន​ឯង​ថា​បើ​លេង​ក្នុង​ប្រទេស​គេ​លេង​ឲ្យ​តែ​ក្លឹប​មាន​មូលដ្ឋាន​ឈ្មោះ​ Signal Iduna Park មួយ​ប៉ុណ្ណោះ៕​​

ប្រភព៖ Dailymail ប្រែសម្រួល៖ ចិត្រា

មតិយោបល់
អត្ថបទថ្មី