• 2020-04-09 07:36:20
  • បាល់ទាត់

ដឹងអត់? កំណត់ត្រា​តែត​បាល់បញ្ចូលទីឆ្ងាយបំផុត គឺមានចម្ងាយ​ដល់ទៅជិត ៦០ម៉ែត្រឯណោះ!

  • 2020-04-09 07:36:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំណត់ត្រា​តែត​បាល់បញ្ចូលទី​ឆ្ងាយ​បំផុតក្នុងការប្រកួតផ្លូវការ កំពុង​កាន់កាប់​ដោយ Jone Samuelsen។ ​អតីត​កីឡាករន័រវែសរូបនេះ បាន​តែត​បញ្ចូលទី​ពីចម្ងាយ ៥៨,១៣ម៉ែត្រ បញ្ចូលទី​ក្នុង​ការប្រកួត​លីគ​កំពូល​ន័រវែស កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១១ ជួយ​ឲ្យ​ក្រុម Odd Grenland ឈ្នះ​ក្រុម Tromso។

ការដែល Samuelsen អាចតែត​បញ្ចូលទី​ពីចម្ងាយ​​បែបនេះ គឺដោយសារ​តែ​អ្នកចាំទីរបស់​ក្រុម Tromso បាន​ឡើង​មក​រក​គ្រាប់​បាល់​តាមស្មើ​ចុង​ម៉ោង (Odd Grenland កំពុង​នាំមុខ​ ២-១) តែ​ត្រឡប់​ទៅការពារ​មុខ​ទី​របស់​ខ្លួន​មិន​ទាន់ ត្រូវ​ Samuelsen តែត​បន្ថែម​គ្រាប់​ទី៣ តែម្ដង។

មកទល់បច្ចុប្បន្ន Jone Samuelsen នៅតែ​មានឈ្មោះក្នុង​សៀវភៅ​កំណត់ត្រា Guinness ដដែល មិនទាន់មានកីឡាករណាបំបែកបានទេ។

ចង់ដឹងថា​តែតបែបណា សូមទស្សនា​វីដេអូ ខាងក្រោមនេះ៖

ចាំមើល តើមានកីឡាករ​ណា អាច​បំបែក​កំណត់ត្រា​នេះបាន?

អត្ថបទ៖ ឈិន មិថុនា

មតិយោបល់