- 2020-04-07 09:37:58
- បាល់ទាត់
មកមើលវិធីហាត់នៅផ្ទះបែបសាមញ្ញរបស់ ឈិន ឈឿន ប៉ុន្តែមានអ្នកចាប់អារម្មណ៍ច្រើន
- 2020-04-07 09:37:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកមើលវិធីហាត់នៅផ្ទះបែបសាមញ្ញរបស់ ឈិន ឈឿន ប៉ុន្តែមានអ្នកចាប់អារម្មណ៍ច្រើន
ចន្លោះមិនឃើញ
បន្ទាប់ពីផ្ទុះជំងឺឆ្លង COVID-19 រយៈពេលប៉ុន្មានខែមកនេះ សកម្មភាពកីឡាផ្សេងៗនៅកម្ពុជា ការប្រមូលផ្ដុំរបស់យុវជនថ្នាល និងបាល់ទាត់លីគកំពូលកម្ពុជាក៏ត្រូវផ្អាកសកម្មភាពបណ្ដោះអាសន្ន ហើយត្រូវសម្រាកនៅផ្ទះរៀងៗខ្លួន។ យ៉ាងណាមិញចំពោះកីឡាករ កីឡាការិនីបណ្ដាកីឡាមួយចំនួនគឺបន្តហ្វឹកហាត់ដោយខ្លួនឯងនៅឯផ្ទះរៀងខ្លួន ដើម្បីកុំឲ្យបាត់បង់ ឬអន់ថយនូវសមត្ថភាពកីឡារបស់ខ្លួនខ្លាំងពេកអំឡុងពេលសម្រាកនេះ។
ក្នុងចំណោមអ្នកដែលហ្វឹកហាត់នៅផ្ទះនោះក៏មានកីឡាករបាល់ទាត់ឆ្នើមរបស់កម្ពុជា ឈិន ឈឿន ផងដែរ ដែលបានបង្ហាញវីដេអូហ្វឹកហាត់បែបសាមញ្ញ និងមានការចាប់អារម្មណ៍ច្រើនពីអ្នកគាំទ្ររហូតដល់ ១០០០០ Views ឯណោះ។ តោះ!ទស្សនាវីដេអូទាំងអស់គ្នា៕
វីដេអូ៖
វីដេអូលើផេករបស់ ឈិន ឈឿន