- 2020-04-06 09:43:28
- បាល់ទាត់
កីឡាករ១រូបនេះជាប់ជាកីឡាករថ្លៃបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ មិនមែន Neymar ទេ
- 2020-04-06 09:43:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករ១រូបនេះជាប់ជាកីឡាករថ្លៃបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ មិនមែន Neymar ទេ
ចន្លោះមិនឃើញ
Ronaldo ដែលបានជួយឱ្យប្រេស៊ីលលើកពាន World Cup ក្នុងឆ្នាំ ១៩៩៤ និង២០០២ នៅតែជាកីឡាករបាល់ទាត់១រូប ដែលមានតម្លៃខ្លួនផ្ទេរថ្លៃបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ មិនមែនជា Neymar Jr. ដែលមានតម្លៃត្រឹម ១៩៩លានផោនពេលផ្ទេរពី Barcelona ទៅកាន់ PSG ឆ្នាំ២០១៧ឡើយ។
តម្លៃផ្ទេរចេញពី Barcelona ទៅកាន់ក្លឹបអ៊ីតាលី Inter ក្នុងឆ្នាំ ១៩៩៧ របស់អតីតខ្សែប្រយុទ្ធប្រេស៊ីល គឺ ២៥លានផោន បើគិតពីទីផ្សារប្រាក់បច្ចុប្បន្នស្មើនឹង ៣៨០ លានផោនឯណោះ។
លេខ២បានលើវីរបុរសបាល់ទាត់អាហ្សង់ទីន Diego Maradona ពេលផ្ទេរពី Barcelona ទៅកាន់ Napoli ក្នុងតម្លៃខ្លួន ៦ លានផោននៅឆ្នាំ ១៩៨៤ បើគិតពីទីផ្សារប្រាក់បច្ចុប្បន្នស្មើនឹង ៣០០ លានផោន។
លេខ៣បានលើ Michel Platini សញ្ជាតិបារាំងមានតម្លៃខ្លួន ៣ លានផោន ពេលផ្ទេរពី St. Estienne ទៅ Juventus ឆ្នាំ១៨៨២ ស្មើនឹង ២៩៥ លានផោន។ លេខ៤បានលើអតីតកីឡាករអ៊ីតាលី Christian Vieri មានតម្លៃខ្លួន ៤១ លានផោន ពេលផ្ទេរពី Lazio ទៅ Inter ឆ្នាំ១៩៩៩ ស្មើនឹង ២៩៥ លានផោន។
លេខ៥បានលើវីរបុរសហុល្លង់ Van Basten មានតម្លៃខ្លួន ១ លានផោន ពេលផ្ទេរពី Ajax ទៅ AC Milan ឆ្នាំ១៩៨៧ ស្មើនឹង ២៨៩លានផោន។ លេខ៦បានលើអតីតកីឡាករអាហ្សង់ទីន Gabriel Batistuta មានតម្លៃខ្លួន ៣២ លានផោន ពេលផ្ទេរពី Fiorentina ទៅ Roma ឆ្នាំ ២០០០ ស្មើនឹង ២៤៧ លានផោន។ លេខ៧បានលើ Gonzalo Higuain មានតម្លៃខ្លួន ៧៩ លានផោន ពេលផ្ទេរចេញពី Napoli ទៅ Juventus ឆ្នាំ២០១៦ ស្មើនឹង ២៣២ លានផោននាពេលបច្ចុប្បន្ន។
ចុងក្រោយគេបានលើខ្សែប្រយុទ្ធប្រេស៊ីល Neymar Jr. គឺមានតម្លៃខ្លួនកប់ពពក ១៩៩ លានផោន ពេលផ្ទេរចេញពីក្លឹបអ្នកមានបុណ្យ Barcelona ទៅ PSG នៅក្នុងឆ្នាំ ២០១៧៕