- 2020-04-06 04:08:43
- បាល់ទាត់
ស៊ូ យ៉ាទី៖ ខ្ញុំនឹកបាល់ទាត់ខ្លាំងណាស់
- 2020-04-06 04:08:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ូ យ៉ាទី៖ ខ្ញុំនឹកបាល់ទាត់ខ្លាំងណាស់
ចន្លោះមិនឃើញ
«ខ្ញុំនឹកបាល់ទាត់ខ្លាំងណាស់»។ នេះជាសម្ដីរបស់អ្នកចាំទីដៃស្អិតក្លឹបណាហ្គាវើលដ៍ និងជម្រើសជាតិកម្ពុជា ស៊ូ យ៉ាងទី ប្រាប់មកកាន់ Sabay កាលពីពេលថ្មីៗ បន្ទាប់ពីបាល់ទាត់ក្នុងប្រទេសកម្ពុជា ត្រូវបានសហព័ន្ធប្រកាសផ្អាកសកម្មភាព ជាបណ្ដោះអាសន្ន ដោយសារជំងឺរាតត្បាត Covid-19។
ក្រៅពីនឹកសកម្មភាពបាល់ទាត់ហើយនោះ អ្នកចាំទីជើងចាស់របស់កម្ពុជា ក៏បានបង្ហាញអារម្មណ៍នឹកមិត្តរួមក្រុម គ្រូបង្វឹក ក្រុមការងារ និងអ្នកគាំទ្រដូចគ្នា។
អ្នកចាំទីដៃទីមួយ ស៊ូ យ៉ាទី ក៏ដូចជាកីឡាករផ្សេងដែរ ត្រូវបានក្លឹបណាហ្គាវើលដ៍អនុញ្ញាត ឱ្យហ្វឹកហាត់នៅផ្ទះរៀងខ្លួន ដើម្បីការពារនិងកាត់បន្ថយ ការរីករាលដាលនៃជំងឺ Covid-19។ ក្នុងមួយថ្ងៃ យ៉ាទី ហាត់ខ្លួនឯងមួយម៉ោង គឺចាប់ពីម៉ោង ៤ ដល់ម៉ោង ៥ ល្ងាច។
ជុំវិញការហ្វឹកហាត់នៅផ្ទះនេះ យ៉ាទី បានឱ្យដឹងថារូបគេជួបការលំបាក និងភាពតានតឹងខ្លះដែរ ដ្បិតការហ្វឹកហាត់មានតែម្នាក់ឯង មិនដូចនៅទីលានហ្វឹកហាត់។
យ៉ាទី ពន្យល់ថា ៖«ពិបាកដែរហាត់នៅផ្ទះ ព្រោះយើងហាត់តែឯង យើងមានអារម្មណ៍តានតឹងធុញ បើយើងហាត់ជាមួយក្រុម យើងបានជួបជុំគ្នានិយាយលេងសើចជាមួយគ្នា យល់ចិត្តគ្នា»។
បន្ថែមលើនេះអតីតកីឡាករភ្នំពេញក្រោន និងបឹងកេត បានបន្តថា ហាត់នៅផ្ទះរូបគេបានហាត់តែកម្លាំង និងកាយសប្បទាប៉ុណ្ណោះ (Fitness) មិនបានហ្វឹកហាត់គ្រប់បច្ចេកទេស ដូចនៅលើទីលានជាមួយគ្រូ និងមិត្តរួមក្រុមឡើយ៕