- 2020-04-03 12:26:44
- បាល់ទាត់
Suarez បកទៅវិញខ្លាំងៗពេលឮគេថាកីឡាករ Barca អត់ចង់កាត់ប្រាក់ខែ
- 2020-04-03 12:26:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Suarez បកទៅវិញខ្លាំងៗពេលឮគេថាកីឡាករ Barca អត់ចង់កាត់ប្រាក់ខែ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Barcelona កីឡាករ Luis Suarez បានឆ្លើយទៅនឹងសំនួរដែលបានចោទកីឡាករនៅក្នុងក្លឹបរបស់ខ្លួនមិនពេញចិត្តនឹងការកាត់ប្រាក់ខែនាពេលថ្មីៗនេះថា វាពិតឈឺចាប់ណាស់នៅពេលឮបែបហ្នឹង ព្រោះថាពួកគេខំធ្វើអញ្ចឹងដើម្បីជួយក្លឹបមុនគេ។
Suarez បាននិយាយថា ៖ " វាពិតជាឈឺចាប់ណាស់ ព្រោះថាពួកយើងជាមនុស្សដំបូង ដែលបានស្ម័គ្រចិត្តដោយខ្លួនឯងក្នុងរឿងកាត់ប្រាក់ខែជួយក្លឹបនេះ។ ពួកយើងទាំងអស់គ្នាសុទ្ធតែយល់ពីស្ថានភាពដែលបានកើតឡើងនេះ "។
ខ្សែប្រយុទ្ធរូបនេះបានបន្តថា ៖ " ពួកយើងដឹងថាស្ថានភាពដែលកើតឡើងនៅក្នុងពិភពលោកឥឡូវនេះគឺប៉ះពាល់ដល់ប្រាក់ចំណូលរបស់ក្លឹប ប៉ុន្តែមានមនុស្សខ្លះថាពួកយើងមិនយល់ពីបញ្ហានេះហើយមិនចង់ឲ្យក្លឹបកាត់ប្រាក់ខែ។ ទោះជាយ៉ាងណាកាលពីមុនពួកយើងមិនឯកភាពនៅគម្រោងនេះទាំងស្រុងទេ ដោយហេតុថាយើងកំពុងស្វែងរកដំណោះស្រាយណា ដែលល្អក្នុងការជួយដល់ខ្លួនឯង និងអ្នកផ្សេងទៀតដែលមានកំពុងជួបបញ្ហា "។
គួរបញ្ជាក់ផងដែរថា ក្លឹប Barcelona បានចេញសេចក្ដីប្រកាសកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០កន្លងនេះថានឹងសម្រេចកាត់ប្រាក់ខែកីឡាករ ដោយសារស្ថានភាពជំងឺកូវីដ-១៩ ធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចក្លឹប លុះបន្តបន្ទាប់មក Lionel Messi បានបញ្ជាក់ថែមថា កីឡាករនៅក្លឹបនេះព្រមឲ្យក្លឹបកាត់ប្រាក់ខែដល់ទៅ ៧០ភាគរយឯណោះ៕