• 2020-04-02 04:53:36
  • បាល់ទាត់

United យំ​មិន​ចេញ គ្រាន់​តែ​ខាត​លើ Sanchez អស់​៦៤,៧​លាន​ផោន គ្មាន​បាន​ផ្លែផ្កា​អ្វី​សោះ

  • 2020-04-02 04:53:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​មក​ដល់​របស់ Alexis Sanchez មក​កាន់​កីឡដ្ឋាន Old Trafford គឺ​ជា​​ផ្ទេរ​ខាត​បង់​ដ៏​អាក្រក់​មួយ​នៅ​ក្របខ័ណ្ឌ​ Premier League ជា​ពិសេស​ការ​ចំណាយ​របស់​ក្លឹប។

ចាប់តាំង​ចូលរួម​ជាមួយ​បិសាច​ក្រហម​​កាល​ពី​ខែ មករា ឆ្នាំ ២០១៨ ក្លឹប​​បាន​ចំណាយ​ប្រាក់​អស់​៦៤,៧​លាន​ផោន​លើ Sanchez គិត​ក្នុង​សម្រាប់​ប្រាក់​ថ្លៃ​នឿយ​ប្រចាំ​សប្ដាហ៍ ថ្លៃ​បង្ហាញ​ក្នុង​ការ​ប្រកួត និង​ការ​មក​ដល់​ក្លឹប។

គេ​ចាំ​បាន​ថា ក្នុង​វ័យ​៣០​ឆ្នាំ Sanchez បាន​ក្លាយ​ជា​កីឡាករ​ Premier League មាន​ថ្លៃ​ពលកម្ម​ខ្ពស់​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​​ ពេល​ដែល​គេ​​ចុះ​កុងត្រា​ជាមួយ United​ ទទួល​បាន​៣៩១ ០០០​ផោន​ក្នុង​មួយ​សប្ដាហ៍។ ជាមួយ​គ្នា​នោះ​ដែរ Man Utd ក៏​បាន​ផ្ដល់​ឲ្យ​កីឡាករ​សញ្ជាតិ​ឈីលី​រូប​នេះ​៦,៧​លាន​ផោន​បន្ថែម​ទៀត​សម្រាប់​ការ​ផ្ទេរ​មក​កាន់​ក្លឹប។

តាម​ការ​លេច​ធ្លាយ​កាល​ពី​ខែ ឧសភា ឆ្នាំ ២០១៨ តាម​ការ​សន្យា Sanchez ទទួល​បាន​ប្រាក់​៧៥​ ០០០​ផោន​​ផ្សេង​ទៀត សម្រាប់​រាល់​ការ​បង្ហាញ​ខ្លួន​ជា​ជម្រើស​ដំបូង។ ក្នុង​​កិច្ចសន្យា​ផ្សេង​ទៀត​ក្លឹប​នឹង​ផ្ដល់​ប្រាក់​លើក​ទឹក​ចិត្ត​២​លាន​ផោន ប្រសិន​បើ​គេ​ជួយ​ក្រុម​ឈ្នះ​ពាន Champions League និង​៥០​ម៉ឺន​ផោន​សម្រាប់​ការ​ឈ្នះពាន Premier League ។

ប៉ុន្តែ​ជាមួយ​នឹង​ការ​រក​បាន​ត្រឹម​តែ​២​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន២៧​ប្រកួត​កាល​ពី​រដូវ​កាល​មុន Sanchez បាន​ធ្វើ​ឲ្យ United ឈឺ​ក្បាល​យ៉ាង​ខ្លាំង។​ មើល​ពី​ការ​ខាតបង់​បែប​នេះ United បាន​​សម្រេច​ចិត្ត​ឲ្យ Inter Milan ខ្ចី​ជើង និង​ផ្ដល់​​ត្រឹម​៤,៥​លាន​ផោន​ក្នុង​មួយ​ឆ្នាំ​ទៅ​កាន់ Sanchez។

នៅ​ទឹក​ដី​ប្រទេស​អ៊ីតាលី​​គឺ​កាន់​តែ​ខកចិត្ត​ថែម​ទៀត Sanchez រក​បាន​តែ​មួយ​គ្រាប់​ប៉ុណ្ណោះ​ ក្នុង​ការ​បង្ហាញ​ខ្លួន​១៥​ប្រកួត។ តាម​ដំណឹង​ចុងក្រោយ​ប្រសិន​បើ​កីឡាករ​វ័យ​៣១​ឆ្នាំ​ត្រលប់​មក​អង់គ្លេស​វិញ United ត្រូវ​ចំណាយ​១,១​លាន​ផោន​ទៀត​ទៅ​ឲ្យ​គេ៕ ​​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី