• 2020-04-01 14:03:47
  • ព័ត៌មាន

Boateng ជួប​គ្រោះថ្នាក់​ចរាចរណ៍​ខូច​ខាត​ឡាន​យ៉ាង​ដំណំ​

  • 2020-04-01 14:03:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ក្លឹប​ Bayern Munich កីឡាករ​ Jerome Boateng ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ ដែល​បង្ក​ឲ្យ​រថយន្ត​របស់​ខ្លួន​ខូចខាត​យ៉ាង​ដំណំ​នៅ​ឯ​ប្រទេស​អាល្លឺម៉ង់​កាល​ពី​ពេល​ថ្មីៗ​នេះ​។

មូល​ហេតុ​ដែល​ Boateng ជួប​គ្រោះថ្នាក់​បែប​នេះ​ដោយ​សារ​តែ​ខ្លួន​គេ​ផ្ទាល់​មាន​ការ​ធ្វេស​ប្រហែស​ក្នុង​ការ​បញ្ជា​យានយន្ត​ដោយ​ខ្លួន​ឯង​ ហើយ​ក៏​បាន​ជ្រុល​ទៅ​បុក​នឹង​រនាំង​នៅ​ខាង​ផ្លូវ​។

ទោះ​ជា​យ៉ាង​ណា​ខ្សែ​ការពារ​វ័យ​ ៣១​រូប​នេះ​មិន​មាន​រង​របួស​អ្វី​ឡើយ​គ្រាន់​មាន​ការ​ខូច​ខាត​រថយន្ត​របស់​ខ្លួន​ប៉ុណ្ណោះ​ ដោយ​ទំហំ​ខូចខាត​នេះ​ត្រូវ​បាន​សារព័ត៌មាន​ TVO ប៉ាន់​ប្រមាណ​ថា​ត្រូវ​ជួស​ជុល​ឡើង​វិញ​អស់​ប្រមាណ​ជាង​ ២៧,០០០ដុល្លារ​។

គួរ​បញ្ជាក់​ផង​ដែរ​ Boateng មាន​បំណង​ចង់​ធ្វើ​ដំណើរ​ទៅ​ជួប​កូន​របស់​ខ្លួន​ដោយ​សារ​តែ​នៅ​ប្រទេស​អាល្លឺម៉ង់​មិន​ទាន់​មាន​ការ​ហាម​ឃាត់​ក្នុង​ដំណើរ​ដើម្បី​ទប់​ស្កាត់​ជំងឺ​កូវីដ​-១៩​នៅ​ឡើយ​ តែ​ជា​អកុសល​កីឡាករ​បែរ​ជា​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​បែប​នេះ​ទៅ​វិញ៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់