• 2020-04-01 04:12:34
  • បាល់ទាត់

Rodrygo វ៉ា Ansu Fati និង Kubo ឈ្នះ​ពាន​កីឡាករ​វ័យ​ក្មេង​ល្អ​ជាង​គេ

  • 2020-04-01 04:12:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ​របស់ Real Madrid កីឡាករ​ Rodrygo Goes ជាប់​ឈ្មោះ​​ឈ្នះ​ពាន​ជា​កីឡាករ​​វ័យ​ក្មេង​ល្អ​ជាង​គេ (Goal's NxGn 2020) ដែល​មាន​ការ​បោះឆ្នោត​ពី​អ្នក​​​កាសែត​​ ៤៣​វិបសាយ។

ពាន​រង្វាន់​នេះ​ផ្ដល់​ជូន​​កីឡាករ​វ័យ​ក្មេង​​កំពុង​ឡើង​ជើង​ ត្រៀម​រះ​ពេល​អនាគត។ សម្រាប់​កីឡាករ​ដែល​អាច​ឈរ​ជា​បេក្ខភាព​​គឺ​ត្រូវ​កើត​​នៅ​ឬ​​បន្ទាប់​ពី​ថ្ងៃ​ទី ១ ខែ មករា ឆ្នាំ ២០០១។ ពាន​រង្វាន់ NxGn កន្លង​ទៅ​ធ្លាប់​ឈ្នះ​ដោយ​កីឡាករ Jadon Sancho, Justin Kluivert និង Gianluigi Donnarumma។

Rodrygo ឈ្នះ​ពាន​រង្វាន់​កិត្តិយស​មួយ​នេះ បន្ទាប់​ពី​វ៉ា  Ansu Fati របស់ Barcelona ​ស្ថិត​នៅ​លេខ​ពីរ Reinier Jesus របស់ Real Madrid នៅ​លេខ៤ និង កីឡាករ​ជប៉ុន Take Kubo​ (កីឡាករ Real Madrid ខ្ចីជើង​ទៅ Mallorca) នៅ​លេខ៩៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់