• 2020-04-01 01:18:36
  • បាល់ទាត់

ក្លឹប​នៅ​អង់គ្លេស​ ៤​កំពុង​ប្រជែង​គ្នា​ទិញ​យក Coutinho ក្នុង​នោះ​មាន Man Utd ដែរ

  • 2020-04-01 01:18:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United ត្រូវ​បាន​រាយការណ៍​ជា​ក្រុម​​នៅ​ Premier Leagueកំពុង​នាំ​មុខ​ក្នុង​ការ​ប្រជែង​ចុះ​កុងត្រា Philippe Coutinho ពី​ក្លឹប Barcelona​ នៅ​រដូវ​ក្ដៅ​នេះ។

​Coutinho បាន​ចំណាយ​ពេល​ក្នុង​រដូវ​កាល​នេះ​ខ្ចី​ជើង​នៅ​ក្រុម Bayern Munich ដែល​ជា​កន្លែង​គេ​រក​បាន៨​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​២២​ប្រកួត​នៅ Bundesliga ប៉ុន្តែ​ក្លឹប​យក្ស​របស់​អាល្លឺម៉ង់​មួយ​នេះ​ហាក់​​មិន​ចង់​បន្ត​កុងត្រា​ឲ្យ​គេ​នៅ​ជា​អចិន្ត្រៃយ៍​សោះ។

កីឡាករ​សញ្ជាតិ​ប្រេស៊ីល​នៅ​សល់​កុងត្រា​រយៈពេល​​៣​ឆ្នាំ​ទៀត​នៅ​កីឡដ្ឋាន Nou Camp ប៉ុន្តែ​គេ​​ដឹង​ថា​ពិត​ជា​ពិបាក​ក្នុង​ការ​ដណ្ដើម​យក​កន្លែង​លេង​មក​វិញ​នៅ Barca និង​ចង់​ចាកចេញ​តែ​ម្ដង។ United ជា​ក្លឹប​ចង់​បាន Coutinho បន្ថែម​ក្នុង​តំបន់​បម្រើ​ ត្បិត​ជោគជ័យ​កាល​ពី​ខែ​មករា​ចុះ​កុងត្រា​ទិញ​បាន Bruno Fernandes ក៏​ដោយ។

ក្រុម​បិសាច​ក្រហម​ត្រូវ​ប្រជែង​ជាមួយ  Leicester City, Chelsea និង Tottenham សម្រាប់​កីឡាករ​វ័យ​២៧​ឆ្នាំ ដែល​ធ្លាប់​ជា​អតីត​កីឡាករ​របស់ Liverpool៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់