• 2020-03-31 08:51:43
  • បាល់ទាត់

មាន​ជម្រើស​មួយ​ដែល​ Premier League អាច​ប្រើ​គឺ​បោះ​ជំរំ​ប្រកួត​ដូច​ World Cup

  • 2020-03-31 08:51:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Premier League អាច​ចាប់​ផ្ដើម​នៅ​ខែ​មិថុនា​ ឬ​កក្កដា​ បើ​សិន​ជា​ករណី​វីរុស​កូរ៉ូណា​នៅ​ក្នុង​ប្រទេស​អង់គ្លេស​មិន​បាន​ធូរ​ស្រាល​ទេ​នោះ។

ផែនការ​ដែល​សហព័ន្ធ​អង់គ្លេស​បាន​ពិចារណា​នោះ​គឺ​ការ​ប្រកួត​ដែល​នៅ​សល់​ចំនួន​៨​សប្ដាហ៍​អាច​ធ្វើ​នៅ​ទឹកដី​កណ្ដាល​មួយ​នៅ​ទីក្រុង​ឡុង​ ហើយ​លេង​ដោយ​បិទ​ទ្វារ​គ្មាន​អ្នក​គាំទ្រ​ដើម្បី​ងាយ​ស្រួល​និង​ការ​គ្រប់គ្រង វា​ស្រដៀង​គ្នា​នឹង​ព្រឹត្តិការណ៍​ World Cup ដោយ​កីឡាករ​ទាំង​អស់​ត្រូវ​រៀបចំ​ឲ្យ​ស្នាក់នៅ​ ហ្វឹកហាត់​ ដោយ​គណៈកម្មការ​ប្រកួត​។​

គួរ​បញ្ជាក់​ថា​ការ​ប្រកួត​សរុប​ដែល​នៅ​សល់​គឺ​ចំនួន​៩២​ប្រកួត​ ដូច្នេះ​ FA អាច​ឲ្យ​ក្លឹប​នីមួយ​ៗ​លេង​រៀងរាល់​៥​ថ្ងៃ​ម្ដង​ដើម្បី​ឲ្យ​ឆាប់​ចប់។​ ចំពោះ​រឿង​រំសាយ​លីគ​មិន​មែន​ជា​ជម្រើស​ល្អ​នោះ​ទេ​សម្រាប់​ Premier League ​ព្រោះ​ក្របខ័ណ្ឌ​មួយ​នេះ​អាច​សង​កិច្ច​សន្យា​ឲ្យ​អ្នក​ឧបត្ថម្ភ​ខ្ទង់​រាប់​ពាន​លាន​ផោន៕

ប្រភព៖ Metro អត្ថបទ៖ រ័ត្ន

មតិយោបល់