• 2020-03-30 03:20:27
  • បាល់ទាត់

ចូល​ឆែក​​បញ្ជី​រថយន្ត​ទំនើប​ៗ Ronaldo ធ្លាប់​ជិះ មួយ​គ្រឿង​ៗ​តម្លៃ​កប់​ក្ដោង

  • 2020-03-30 03:20:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប Juventus កីឡាករ Cristiano Ronaldo ត្រូវ​រាយការណ៍​ថា​ទើប​តែ​ទិញ​រថយន្ត​ទំនើប​មួយ​គ្រឿង​ប្រភេទ Bugatti Centodieci តម្លៃ​៨,៥​លាន​ផោន (ជាង​១០​លាន​ដុល្លារ) ដែល​មាន​តែ​១០​គ្រឿង​គត់​ក្នុង​លោក។

ជា​ការ​ពិត​សម្រាប់​​ចំណូល​រាប់​លាន​ក្នុង​មួយ​ឆ្នាំ Ronaldo ត្រូវ​គេ​មើល​ឃើញ​ជា​កីឡាករ​ចូល​ចិត្ត​ដេញ​ស៊េរី​ម៉ូដ​រថយន្ត​​ទំនើប​ៗ​ដែល​មាន​តម្លៃ​រាប់​ម៉ឺន រហូត​ដល់​លាន​ដុល្លារ។ សម្រាប់​ថ្ងៃ​នេះ Sabay នឹង​បង្ហាញ​​ម៉ូដ​និង​តម្លៃ​រថយន្ត​ដែល​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​ធ្លាប់​ប្រើប្រាស់៖

១.​ MERCEDES G-WAGON BRABUS ​​តម្លៃជាង​៧៤ម៉ឺន​ដុល្លារ

២. BUGATTI CHIRON តម្លៃ២,៦៦លាន​ដុល្លារ

៣. BUGATTI VEYRON តម្លៃ២,១លានដុល្លារ

៤. LAMBORGHINI AVENTADOR តម្លៃជាង​៣២​​ម៉ឺន​ដុល្លារ

៥. ROLLS ROYCE CULLINAN តម្លៃ​ជាង​៤០​ម៉ឺន​ដុល្លារ

៦. CHEVROLET CAMARO តម្លៃ​ជាង​​៤ម៉ឺន​ដុល្លារ

៧. FERRARI F12 TDF តម្លៃ​ជាង​៤៣​ម៉ឺន​ដុល្លារ

៨. RANGE ROVER SPORT តម្លៃ​ជាង​១២​ម៉ឺន​ដុល្លារ

៩.​MCLAREN SENNA​ តម្លៃ​១,២​លាន​ដុល្លារ

១០. BENTLEY CONTINENTAL GT តម្លៃ​ជាង​១៨​ម៉ឺន​ដុល្លារ

១១. BUGATTI CENTODIECI តម្លៃ​ជាង​១០​លានដុល្លារ

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់