• 2020-03-30 02:43:28
  • បាល់ទាត់

Xavi ​បង្ហើប​គម្រោង​ចូល​ដឹក​នាំ Barca ​ហើយ​យក Neymar ​មក​វិញ​ទៀត​

  • 2020-03-30 02:43:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Xavi ​ដែល​ជា​វីរបុរស​ក្លឹប Barcelona ​បាន​បង្ហើប​គម្រោង​ត្រលប់​មក Nou Camp ​វិញ ​ដើម្បី​ដឹក​នាំ​ក្រុម​អ្នក​មាន​បុណ្យ ​ហើយ​ចង់​យក Neymar ​មក​វិញ​ទៀត​។

​បុរស​វ័យ​៤០​ឆ្នាំ​ខាង​លើ​នេះ ​កំពុង​ដឹក​នាំ​ក្រុម Al Sadd ​នៅ​កាតា ​ប៉ុន្តែ​រូបគេ​នៅ​តែ​មាន​ទំនាក់ទំនង​ជាប់​ជា​និច្ច​ជាមូយ​ក្រុម Barcelona ​។ ​កាល​ពី​លោក Valverde ​ចាកចេញ​ទៅ ​ក៏​មាន​ដំណឹង​ថា ​ក្រុម​បាន​ទាក់ទង Xavi ​ទៅ​ដឹក​នាំ​ដែរ ប៉ុន្តែ​ពេល​នោះ​រូបគេ​មិន​ទាន់​យល់​ព្រម​នៅ​ឡើយ ដោយ​លើក​ហេតុផល​ថា​មិន​ទាន់​ដល់​ពេល​វេលា​ល្អ។

​នៅ​ពេល​នេះ ​វីរបុរស​​អេស្ប៉ាញ​ខាង​លើ​ហាក់​ដូចជា​ប្រែ​ចិត្ត​វិញ​ហើយ។ ​​លោក​បាន​បង្ហើប ​ការ​ត្រលប់​ទៅ​វិញ​របស់​លោក​នៅ​តែ​មាន​ក្នុង​ចិត្ត​ជា​និច្ច។ ​ប្រសិន​បើ​លោក ​ទៅ​ដឹក​នាំ​ក្រុម Barcelona ​វិញ​មែន ​នោះ Neymar ​គឺ​ជា​គោលដៅ​ទី​១ ​ហើយ Nacho ​របស់​ក្រុម Dortmund ​ក៏​ជា​ជម្រើស​១​ត្រូវ​ទិញ​យក​មក​វិញ​ផង​ដែរ៕

ប្រភព៖ Dailymail អត្ថបទ៖ វ៉ាន់ សក្ដិ

មតិយោបល់