• 2020-03-28 01:21:59
  • បាល់ទាត់

កីឡាករ​ល្បី​ៗ​មួយ​ចំនួន​ដែល​ត្រូវ​​ជាប់​ពន្ធនាគារ​ដោយ​សារ​ល្មើស​ច្បាប់​​

  • 2020-03-28 01:21:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ronaldinho គឺជា​កីឡាករ​បាល់ទាត់​ល្បី​ឈ្មោះ​ចុង​ក្រោយ​គេ​ដែល​ត្រូវ​ជាប់​ពន្ធនាគារ​ ក្រោយ​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ប្រើប្រាស់​លិខិត​ឆ្លង​ដែន​ក្លែងក្លាយ​ចូល​ទឹកដី​ប៉ារ៉ាហ្គាយ។​

Ronaldinho

អតីត​តារាង​ឆ្នើម​លេង​នៅ​ Barcelona ត្រូវ​ឃាត់​ខ្លួន​កាល​ពី​ដើម​ខែ​មិនា​ និង​កំពុង​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ។​ Ronaldinho បាន​បដិសេធ​ការ​ចោល​ប្រកាន់​ដោយ​ថា​ខ្លួន​មិន​ដឹង​ថា​ឯកសារ​ឆ្លងដែន​នៅ​ក្នុង​ដៃ​ក្លែងក្លាយ​នោះ​ទេ​ ដោយ​សារ​ខាង​ភ្នាក់ងារ​ម្ចាស់​ឧបត្ថម្ភ​ជា​អ្នក​រៀបចំ​ឲ្យ។​ បើ​សិន​រក​ឃើញ​កំហុស​រូប​គេ​អាច​ជាប់ឃុំឃាំង​រយៈ​ពេល​៦​ខែ។

ក្រៅ​ពី​ Ronaldinho នៅ​មាន​កីឡាករ​ល្បី​ឈ្មោះ​មួយ​ចំនួន​ទៀត​ធ្លាប់ និង​កំពុង​​ជាប់​ពន្ធនាគារ​ដូចជា៖

១​. ADAM JOHNSON (ពី​បទ​រួមភេទ​ជាមួយ​អនីតិជន)

២. IAN WRIGHT (​ពី​បទ​បើកបរ​ដោយ​គ្មាន​ប័ណ្ណ​បើកបរ)​

៣. CHED EVANS (ពី​បទ​រំលោភ​)​

៤. LUKE MCCORMICK (ពី​បទ​បើក​បរ​​ក្នុង​ស្ថានភាព​ស្រវឹង​បុក​​មនុស្ស​ស្លាប់)​

៥. TONY ADAMS (​ពី​បទ​បើក​បរ​ក្នុង​ស្ថានភាព​ស្រវឹង)​

៦. JERMAINE PENNANT (​បើក​បរ​ក្នុង​ស្ថានភាព​ស្រវឹង​)​

៧. MARLON KING (​ប្រើប្រាស់​រថយន្ត​ដែល​បាន​មក​ពី​ចោរកម្ម)​​

ប្រភព៖ thesun អត្ថបទ៖ សៀនហួរ

មតិយោបល់
អត្ថបទថ្មី