• 2020-03-27 12:58:35
  • ព័ត៌មាន

Barca ប្រកាស​ជា​ផ្លូវការ អំពី​ការ​កាត់​ប្រាក់ខែ​កីឡាករ​ និង​បុគ្គលិក ស្រប​ពេល​វិបត្តិ​កូវីដ-១៩

  • 2020-03-27 12:58:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Barcelona កាល​ពី​ម្សិលមិញ​នេះ បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ ដែល​និយាយ​ពី​វិធានការ​របស់​ខ្លួន ដែល​ធ្វើ​ឡើង​ក្រោយ​ពី​មាន​កិច្ចប្រជុំ​រវាង​ក្រុមប្រឹក្សា​ក្លឹប ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច ដោយសារ​តែ​វិបត្តិ​កូវីដ-១៩។

ក្នុង​សេចក្ដីថ្លែងការណ៍​នោះ​បាន​ឲ្យ​ដឹង​ថា ខាង​ក្លឹប​នឹង​អនុវត្ត​នូវ​កាតព្វកិច្ច​កុងត្រា​របស់​ក្លឹប ចំពោះ​បុគ្គលិក​ទាំង​ឡាយ ដោយ​រាប់​បញ្ចូល​ទាំង​កីឡាករ​បាល់ទាត់​គ្រប់​ជាន់​ថ្នាក់ និង​កីឡាករ​នៃ​កីឡា​ផ្សេងៗ ក៏​ដូច​ជា​បុគ្គលិក​បម្រើ​ការ​ផ្នែក​ក្រៅ​ពី​កីឡា។

ក្រៅ​ពី​នេះ​ ក្លឹប​ក៏​អនុវត្ត​ស្រប​តាម​ច្បាប់​របស់​ក្រសួង​ការងារ​នៃ​រដ្ឋាភិបាល​ស្វយ័ត​ដែនដី​កាតាឡាន់ ដោយ​កាត់​ប្រាក់​ខែ​បុគ្គលិក (រួម​ទាំង​កីឡាករ​បាល់ទាត់) នៅ​ពេល​ដែល​ម៉ោង​ការងារ​ត្រូវ​បាន​កាត់​បន្ថយ ដោយសារ​តែ​ស្ថានភាព​ប្រកាស​អាសន្ន​នៃ​សុខភាព។

ក្លឹប​បាន​បញ្ជាក់​ហើយ​ បញ្ជាក់​ទៀត​ថា នឹង​កាត់​ប្រាក់​ខែ​ជា​ភាគរយ ទៅ​តាម​ទំហំ​កុងត្រា​នៃ​បុគ្គលិក​នីមួយៗ ស្រប​ទៅ​តាម​ច្បាប់​ការងារ​៕

ប្រភព៖ FC Barcelona ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់