- 2020-03-27 11:24:36
- បាល់ទាត់
ខ្សែបម្រើ Ajax ម្នាក់ភ្ញាក់ដឹងខ្លួនវិញ បន្ទាប់ពីសន្លប់អស់ជាង ៣ឆ្នាំ
- 2020-03-27 11:24:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្សែបម្រើ Ajax ម្នាក់ភ្ញាក់ដឹងខ្លួនវិញ បន្ទាប់ពីសន្លប់អស់ជាង ៣ឆ្នាំ
ចន្លោះមិនឃើញ
ខ្សែបម្រើក្លឹប Ajax កីឡាករ Abdelhak Nouri បានភ្ញាក់ដឹងស្មារតីវិញហើយនៅពេលថ្មីៗនេះ បន្ទាប់ពីសន្លប់អស់រយៈពេលជាង ៣ឆ្នាំ នេះបើយោងតាមការលើកឡើងរបស់ក្រុមគ្រួសារកីឡាកររូបនេះ។
ខ្សែបម្រើវ័យ ២២ឆ្នាំរូបនេះ បានភ្ញាក់ដឹងស្មារតីវិញនេះ ដោយអាចត្រឹមញាក់ចិញ្ចើមទាំងសងខាងប៉ុណ្ណោះតែមិនទាន់អាចដើរ និងនិយាយបាននៅឡើយទេ។
កាលពីប្រកួតមិត្តភាពរវាងក្លឹប Ajax និងក្លឹប Werder Bremen នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ ខ្សែបម្រើ Nouri ក៏បានសន្លប់បាត់ស្មារតីដោយសារតែ ខួរក្បាលមានបញ្ហាយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីមានជំងឺគាំងបេះដូង។
គួរបញ្ជាក់ផងដែរថា Abdelhak Nouri បានមកលេងឲ្យក្លឹប Ajax តាំងពី ២០១៥មក ដូច្នេះហើយធ្វើឲ្យកីឡាកររូបនេះ មានអ្នកគាំទ្រជាច្រើនតែងបង្ហាញពីការកោតសរសើរ និងគោរពនៅទីលានប្រកួតម្ដងៗ៕
ខាងក្រោមនេះវីដេអូ៖