- 2020-03-27 10:48:25
- បាល់ទាត់
ចៅហ្វាយក្រុង Liverpool៖ វាពិតជាចម្លែកណាស់ ដែលអនុញ្ញាតឲ្យអ្នកគាំទ្រ Atletico ចូលក្នុង Anfield
- 2020-03-27 10:48:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចៅហ្វាយក្រុង Liverpool៖ វាពិតជាចម្លែកណាស់ ដែលអនុញ្ញាតឲ្យអ្នកគាំទ្រ Atletico ចូលក្នុង Anfield
ចន្លោះមិនឃើញ
អភិបាលក្រុង Liverpool លោក Joe Anderson បាននិយាយក្នុងកិច្ចសម្ភាសជាមួយ Liverpool echo កាលពីពេលថ្មីៗនេះថា ការសម្រេចចិត្តក្នុងការអនុញ្ញាតឲ្យអ្នកគាំទ្រក្លឹប Atletico Madrid ចូលមើលក្នុងកីឡដ្ឋាន Anfield កាលពីថ្ងៃទី១១ ខែមីនា កន្លងទៅពិតជាចម្លែកមែនទែន។
លោកបានលើកឡើងថា៖ " គិតទៅវាដូចជាចម្លែកណាស់ ដែលឲ្យអ្នកគាំទ្រមកពីទីក្រុងម៉ាឌ្រីដចូលក្នុង Anfield។ ខ្ញុំគិតថា ខាងរដ្ឋាភិបាលមិនចាត់វិធានការភ្លាមៗទេ ដោយខ្លាចផលប៉ះពាល់សេដ្ឋកិច្ច " ។
លោកបានបន្តថា៖ " នៅពេលនេះ Liverpool កំពុងស្ថិតក្នុងភាពគ្រោះថ្នាក់ហើយ ដោយសារតែយើងឃើញមានការឆ្លងរីករាលដាលពេញទីក្រុង " ។
កាលពីថ្ងៃទី១១ ខែមីនា កន្លងទៅនៅអង់គ្លេសមានតែអ្នកឆ្លងកូវិដ-១៩ចំនួន ៤៦០ករណីប៉ុណ្ណោះ តែគិតត្រឹមថ្ងៃទី២៧ ខែមីនានេះ មានរហូតដល់ទៅ ១១,៦៥៨ករណី៕