- 2020-03-27 04:49:16
- បាល់ទាត់
សហព័ន្ធបាល់ទាត់អេស្ប៉ាញ សន្យាផ្ដល់ប្រាក់៥០០លានអឺរ៉ូ ដើម្បីជួយក្លឹបក្នុងគ្រាលំបាក
- 2020-03-27 04:49:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធបាល់ទាត់អេស្ប៉ាញ សន្យាផ្ដល់ប្រាក់៥០០លានអឺរ៉ូ ដើម្បីជួយក្លឹបក្នុងគ្រាលំបាក
ចន្លោះមិនឃើញ
សហព័ន្ធបាល់ទាត់ប្រទេសអេស្ប៉ាញ ហៅកាត់ថា RFEF បានសន្យាផ្ដល់ប្រាក់ ៥០០លានអឺរ៉ូ ដើម្បីជួយដល់បណ្ដាក្លឹបក្នុងប្រទេសខ្លួន ដែលកំពុងជួបបញ្ហាលំបាកផ្នែកហិរញ្ញវត្ថុ ក្នុងអំឡុងពេលផ្ទុះជំងឺរាតត្បាត Covid-19។
តាមការឱ្យដឹងរបស់ BBC ប្រាក់របស់ RFEF ទាំងនេះ នឹងអាចជួយសម្រួលបន្ទុកបណ្ដាក្លឹបបានខ្លះ អំឡុងពេលពួកគេ ពុំមានសកម្មភាពបាល់ទាត់ ជាហេតុធ្វើឱ្យក្លឹបបាត់ចំណូល ហើយក្លឹបអាចសងត្រឡប់វិញនៅ ៥ ឆ្នាំក្រោយ។ មិនតែប៉ុណ្ណោះ RFEF ក៏បានសន្យាផ្ដល់ប្រាក់កម្ចីចំនួន ៤ លានអឺរ៉ូផងដែរ ដល់ក្រុមបាល់ទាត់មិនមែនអាជីព។
ប្រធាន RFEF លោក Luis Rubiales បាននិយាយយ៉ាងខ្លីថា ៖«យើងចង់អង្គុយតុជាមួយ La Liga ដើម្បីជជែកអំពីបញ្ហា ដែលក្លឹបទាំងអស់អាចនឹងកើតមាន»។
អត្រាអ្នកស្លាប់ក្នុងប្រទេសអ៉េស្បាញដោយជំងឺកូរ៉ូណា មានចំនួន ៣,៤៣៤ ច្រើនជាងប្រទេសចិនទៅទៀតបើគិតត្រឹមថ្ងៃពុធ ខែមីនា ឆ្នាំ២០២០ និងជាប្រទេសមានអ្នកស្លាប់ច្រើនលំដាប់ទី២ បន្ទាប់ពីអ៊ីតាលី។
ជុំវិញការលំបាកផ្នែកហិរញ្ញវត្ថុរបស់ក្លឹបនេះដែរ ខាង FIFA ថ្មីៗនេះ ក៏បានកោះប្រជុំ ហើយបានស្នើដល់កីឡាករបាល់ទាត់ទាំងអស់ កាត់ប្រាក់ឈ្នួលពាក់កណ្ដាល ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជាមួយមេរោគ Covid-19 ។
ជាក់ស្ដែងនៅអង់គ្លេស និងអេស្ប៉ាញ មានក្លឹបមួយចំនួនបានប្រើវិធីនេះ ប៉ុន្តែមានកីឡាករខ្លះយល់ព្រម និងខ្លះទៀតមិនយល់ព្រមឡើយ។
ជាមួយការមិនពេញចិត្ត ហើយបដិសេធកាត់ប្រាក់ឈ្នួលខ្លះ FIFA ក៏បានចេញលិខិតស្នើឱ្យភាគីកីឡាករ យល់ពីស្ថានភាពលំបាកនេះ ដើម្បីចូលរួមទាំងអស់គ្នាប្រយុទ្ធប្រឆាំងមេរោគដ៏កាចសាហាវកូរ៉ូណា៕