• 2020-03-27 02:50:55
  • បាល់ទាត់

ក្លឹប​នៅ Premier League បន្ត​រក​ឃើញ​កីឡាករ​​តេស្ដ​វិជ្ជមាន Covid-19

  • 2020-03-27 02:50:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​មិន​បង្ហាញ​ឈ្មោះ​ម្នាក់​របស់​​ក្លឹប Brighton បាន​ធ្វើ​តេស្ដ​រក​ឃើញ​វីរុស​កូរ៉ូណា ប៉ុន្តែ​នាយក​ប្រតិបត្តិ​របស់​ក្លឹប​​លោក Paul Barberបញ្ជាក់​ថា​គេ​​មិន​ធ្ងន់ធ្ងរ​ទេ។

កីឡាករ​៣​រូប​​របស់​ក្លឹប Brighton ត្រូវ​បាន​យក​ទៅ​ធ្វើ​តេស្ដ បន្ទាប់​ពី​ចេញ​រោគ​សញ្ញា​ Covid-19 ក្នុងនោះ​រក​ឃើញ​ម្នាក់​មាន​​លទ្ធផល​វិជ្ជមាន។ លោក Barcer ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​កីឡាករ​បាន​និយាយ​ថា អ្នក​ជំងឺ​កំពុង​តែង​ថែរក្សា​យក​ចិត្ត​ទុក​ដាក់​ម៉ត់ចត់ ហើយ​​ការ​តេស្ដ​​បាន​ធ្វើ​ឡើយ​ពេល​ដែល​រោគ​សញ្ញា​លេច​ចេញ​ឡើយ។

ក្រុម​កីឡាករ​របស់​ក្លឹប​ទាំង​អស់​បាន​អនុញ្ញាត​សម្រាក​​​ពី​ការ​ហ្វឹកហាត់​ពេញ​ម៉ោង​ទាំង​អស់ ដោយ​​ត្រូវ​ហាត់​កាយ​សម្បទា​​នៅ​ផ្ទះ​របស់​ពួក​គេ​ ព្រោះ​តែ​វីរុស​កំពុង​រាតត្បាត​ខ្លាំង។ ក្លឹប Brighton កំពុង​ឈរ​លេខ​១៥​នៅ​តារាង​ពិន្ទុ Premier League មាន​២​ពិន្ទុ​លើ​ក្រុម​ស្ថិត​ក្នុង​តំបន់​កាត់​ចោល៕ ​​

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់