• 2020-03-28 01:17:42
  • បាល់ទាត់

Pele គិត​ថា​មួយ​ណា​ល្អ​ជាង​រវាង​ Messi និង​ Ronaldo ក្នុង​ពេល​នេះ​ ?

  • 2020-03-28 01:17:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ជើង​ចាស់​សញ្ជាតិ​ប្រេស៊ីល​លោក​ Pele បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ នៅ​ក្នុង​ពេល​ឥឡូវ​នេះ​រវាង​ខ្សែ​ប្រយុទ្ធ​ Lionel Messi និង​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo លោក​គិត​ថា​ Ronaldo លេង​បាន​ល្អ​ជាង​។

លោក​ Pele បាន​និយាយ​ថា​ ៖ " បើ​និយាយ​ពី​ពេល​ឥឡូវ​នេះ​ Ronaldo គឺ​ជា​កីឡាករ​មួយ​ដែល​លេង​បាន​ល្អ​បំផុត​នៅ​លើ​ពិភព​លោក​ តែ​ទោះ​ជា​យ៉ាង​ណា​យើង​មិន​អាច​ភ្លេច​ដល់​ Messi ទេ​។ យ៉ាង​ណា​ក្ដី​ខ្ញុំ​គិត​ថា​ការ​លេង​របស់​ Ronaldo មាន​ភាព​ហ្នឹងនរ​ជាង ចំណែក​ឯ​ Messi មិន​អញ្ចឹង​ទេ​ " ។

នៅ​ពេល​គេ​សួរ​តើ​មាន​កីឡាករ​ណា​ល្អ​ជាង​ពួក​គេ​ទៀត​ កីឡាករ​ជើង​ចាស់​វ័យ​ ៧៩​ឆ្នាំ​ក៏​បាន​បន្ត​ ៖ " នេះ​ជា​សំនួរ​មួយ​ដែល​ពិបាក​នឹង​ឆ្លើយ​។ យ៉ាង​ណា​មិញ​អ្នក​មិន​អាច​ភ្លេច​ដល់​កីឡាករ​ Zico កីឡាករ​ Ronaldinho និង​កីឡាករ​ Ronaldo ទេ​។​ បើ​នៅ​អឺរ៉ុប​វិញ​មាន​កីឡាករ​ Beckenbauer កីឡាករ​ Cruyff ជា​ដើម​។ ទោះ​ជា​យ៉ាង​ណា​ខ្ញុំ​គិត​ថា​ ខ្ញុំ​ល្អ​ជា​កីឡាករ​ ដែល​លេង​បាន​ល្អ​ជា​ងពួក​គេ​ ព្រោះ​ថា​ពួក​គេ​តែង​តែ​ប្រៀប​ធៀប​នឹង​ខ្ញុំ​រហូត​មក​ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នៅ​ក្នុង​រដូវ​កាល​នេះ​ Chrisitano Ronaldo បាន​ចូល​រួម​លេង​ឲ្យ​ក្លឹប​ Juventus បាន​ ៣២​ប្រកួត​ហើយ​រក​គ្រាប់​បាល់​បាន​ ២៥​គ្រាប់​ ចំណែក​ឯ​ Messi វិញ​លេង​ឲ្យ​ក្លឹប​ Barcelona បាន​ ៣១​ប្រកួត​ហើយ​រក​គ្រាប់​បាល់​បាន​ ២៤​គ្រាប់​៕

ប្រភព៖ AS English ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់