- 2020-03-26 13:04:20
- បាល់ទាត់
Serie A មើលទៅមិនអាចបញ្ចប់រដូវកាលតាមការកំណត់របស់ UEFA ទេ
- 2020-03-26 13:04:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Serie A មើលទៅមិនអាចបញ្ចប់រដូវកាលតាមការកំណត់របស់ UEFA ទេ
ចន្លោះមិនឃើញ
ការប្រកួតទាំងអស់នៅក្នុង Serie A នឹងមិនអាចបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ដូចអ្វីដែលគ្រោងទុករបស់ UEFA ទេ នេះបើយោងតាមសម្ដីលោក Gabriele Gravina ប្រធានសហព័ន្ធបាល់ទាត់អ៊ីតាលី។
លោក Gravina ថា អ៊ីតាលីបានត្រឹមមានក្ដីសង្ឃឹម ក្នុងការមិនរំសាយការប្រកួតនៅលីគកំពូលអ៊ីតាលីខាងលើក្នុងរដូវកាលមួយនេះប៉ុណ្ណោះ និងចង់ឲ្យមានការវិលត្រលប់ការប្រកួតជាធម្មតាវិញនៅខែកក្កដា ឬក៏ខែសីហាឆ្នាំ ២០២០ខាងមុខនេះ។
យ៉ាងណាមិញគម្រោងរបស់ប្រធានសហព័ន្ធខាងលើនេះ មិនទាន់ត្រូវបានសម្រេចឲ្យច្បាស់លាស់ចេញជាផ្លូវការណាមួយទេ ដោយសេចក្ដីសង្ឃឹមរបស់លោកគឺស្ថិតលើការសម្រេចរបស់សហព័ន្ធ និងការប្រជុំជាមួយរដ្ឋាភិបាលដែលស្ថិតនៅថ្ងៃស្អែកនិងអាទិត្យក្រោយៗផ្សេងៗទៀត។
គួររំលឹកផងដែរថា ប្រទេសអ៊ីតាលីរងការវាយប្រហារយ៉ាងខ្លាំងពីជំងឺកូវីដ-១៩ ដែលធ្វើឲ្យព្រឹត្តិការណ៍កីឡា កម្មវិធីបាល់ទាត់ទាំងអស់ត្រូវពន្យារពេល ដោយមកទល់នឹងពេលនេះ អ្នកឆ្លងជំងឺមួយនេះមានរហូតទៅដល់ ៧៣,៣៨៦ករណីនិងអ្នកស្លាប់មាន ៧,៥០៣ករណី៕