• 2020-03-26 12:46:15
  • ព័ត៌មាន

ឃើញ​ថត​រូប​នៅ​អាង​ទឹក​ញឹកញាប់ អតីត​ប្រធាន​ Juventus រិះ​គន់​ Ronaldo យ៉ាង​ចាស់​ដៃ

  • 2020-03-26 12:46:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ប្រធាន​ក្លឹប Juventus លោក Giovanni Cobolli Gigli បាន​និយាយ​ប្រាប់​វិទ្យុ​ Punto កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់ Cristiano Ronaldo កំពុង​តែ​ផ្ដល់​គំរូ​អាក្រក់​មួយ ខណៈ​អ្នក​នៅ​ Juventus កំពុង​តែ​ជួប​ការ​លំបាក។

លោក​បាន​និយាយ​ថា៖ " ស្ថានភាព​នៅ​ Juventus កំពុង​តែ​ជួប​រឿង​ដ៏​ស្មុគស្មាញ ពេល Ronaldo ចេញ​ទៅ។ គេ​និយាយ​ថា គេ​ទៅ​ព័រទុយហ្គាល់​ ដើម្បី​មើល​ម្ដាយ តែ​ឥឡូវ​ឃើញ​តែ​បង្ហោះ​រូប​នៅ​អាង​ទឹក " ។

លោក​បាន​បន្ត​ថា៖ " Ronaldo ​បាន​សិទ្ធិ​ពិសេស​ខុស​ពី​គេ​គ្រប់​គ្នា ដែល​ចង់​ចេញ​ទៅ​ស្រុក​កំណើត​ដែរ។ តាម​ពិត​គេ​ក៏​ត្រូវ​តែ​ជាប់​ចត្តាឡឺស័ក​ដូច​គេ​ឯង​ដែរ " ។

សភាព​ការណ៍​នៅ​អ៊ីតាលី​ហាក់​មិន​ស្រាកស្រាន្ត​សោះ​រឿង​កូវិដ-១៩នេះ ដោយ​មនុស្ស​រាប់​ម៉ឺន​បាន​ឆ្លង​ជំងឺ​នេះ ហើយ​រាប់​ពាន់​នាក់​បាន​បាត់​ជីវិត៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់