• 2020-03-26 11:51:01
  • បាល់ទាត់

Pedro ប្រកាស​ចាកចេញ​ពី Chelsea នៅ​ក្នុង​រដូវ​កាល​នេះ

  • 2020-03-26 11:51:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​អេស្ប៉ាញ Pedro បាន​និយាយ​ក្នុង​វិទ្យុ​អេស្ប៉ាញ​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ខ្លួន​នឹង​ចាកចេញ​ពី Chelsea ក្រោយ​ពី​កុងត្រា​របស់​គេ​អស់​សុពលភាព​ក្នុង​រដូវ​ក្ដៅ​ឆ្នាំ២០២០​នេះ។

កីឡាករ​រូប​នេះ​បាន​លើកឡើង​ថា៖ " ខ្ញុំ​កំពុង​តែ​ផ្ដាច់​កុងត្រា​របស់​ខ្ញុំ​នៅ​ Chelsea ហើយ " ។

យ៉ាងណាមិញ ខ្សែ​ប្រយុទ្ធ​រូប​នេះ​និយាយ​ថា រឿង​នេះ​មិនមែន​ជា​រឿង​សំខាន់ ខណៈ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ ទ្វីប​អឺរ៉ុប​ក៏​ដូច​ជា​ស្រុក​កំណើត​របស់​គេ​នៅ​អេស្ប៉ាញ​កំពុង​តែ​ជួប​វិបត្តិ​កូវិដ-១៩។

កីឡាករ​រូប​នេះ​បាន​រៀបរាប់​ថា ខ្លួន​មិន​បាន​ទៅ​ស្រុក​កំណើត​ជួប​កូន​ទេ ដោយសារ​តែ​ត្រូវ​ជាប់​ចត្តាឡឺស័ក​ចំនួន ១៤ថ្ងៃ ក៏​ដូច​ជា​បម្រាម​នៃ​ការ​ធ្វើ​ដំណើរ​របស់​ប្រទេស​អង់គ្លេស និង​អេស្ប៉ាញ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Pedro បាន​ចាកចេញ​ពី Barcelona មក​កាន់​ក្លឹប Chelsea កាល​ពី​ឆ្នាំ២០១៥ កន្លង​ទៅ​ហើយ​ចាប់​ពី​ពេល​នោះ​មក​ គេ​រក​បាន ៤៣គ្រាប់ ក្នុង​ការ​ប្រកួត​ចំនួន ២០១លើក ហើយ​ក៏​ជួយ​ឲ្យ​ក្លឹប​នេះ​លើក​ពាន​ជា​ច្រើន​ដូច​ជា Premier League និង​ UEFA Europa League ជា​ដើម៕

ប្រភព៖ Independent ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់