• 2020-03-26 11:31:22
  • បាល់ទាត់

សហព័ន្ធ​បាល់​ទាត់​អេស្ប៉ាញ​​ ប្រកាស​ជួយ​​ក្លឹប​ ជា​ប្រាក់​កម្ចី​រាប់​រយ​លាន​ដុល្លារ​​ក្នុង​កំឡុង​កូវីដ​-១៩​

  • 2020-03-26 11:31:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ​បាន​ធ្វើ​ការ​សន្យា​នឹង​ជួយ​ជា​ប្រាក់កម្ចី​ជាង ៥៤៧​លាន​ដុល្លារ​ដល់​ក្លឹប​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ។

ការ​ផ្ដល់​កម្ចី​​ជា​ប្រាក់​សុទ្ធ​ទៅ​ឲ្យ​ក្លឹប​នៅ​ក្នុង​លីគ​កំពូល​អេស្ប៉ាញ​មួយ​នេះ​គឺ​ ដើម្បី​ជួយ​ចេញ​ខាត​ទៅ​ដល់​ក្លឹប​ទាំង​នោះ​ ដែល​បាន​បាត់​បង់​សិទ្ធិ​ចាក់​ផ្សាយ​ទូរទស្សន៍​ ដោយ​សារ​តែ​ការ​រីក​រាល​ដាល​ខ្លាំង​ជំងឺ​កូវីដ​-១៩​ ធ្វើ​ការ​ឲ្យ​អាក​ខាន​ការ​ប្រកួត​ទាំង​អស់​។

ក្លឹប​ទាំង​នោះ​អាច​ចេញ​សង​វិញ​ ក្នុង​រយៈពេល​ ៥ឆ្នាំ​។​ ទន្ទឹម​នឹង​នេះ​សហព័ន្ធ​បាល់​ទាត់​មួយ​នេះ​ក៏​បាន​សន្យា​ផ្ដល់​ប្រាក់កម្ចីដល់ក្រុមមិន​មែន​អាជីព​ទាំង​អស់​នៅ​ក្នុង​ប្រទេស​សរុប​ប្រហែល​ ៤​.៣ដុល្លារ​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ជំងឺ​កូវីដ​-១៩​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ​មាន​ការ​រីក​រាល​ដាល​យ៉ាង​ខ្លាំង​ ដែល​បណ្ដាល​ឲ្យ​ប្រកួត​កីឡាទាំង​អស់​នៅ​ក្នុង​ប្រទេស​មួយ​នេះ​មាន​ការ​អាក​ខាន​ទាំង​អស់​ ដោយ​មក​ទល់​នឹង​ពេល​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​នៅ​ប្រទេស​របស់​ខ្លួន​មាន​រហូត​ទៅ​ដល់​ ៥៦,១៨៨ករណី​ និង​ចំនួន​អ្នក​ស្លាប់​មាន​ ៤,០៨៩​ករណី៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់