• 2020-03-26 01:39:54
  • បាល់ទាត់

កីឡាករ Barcelona ​ខ្លះ ​មិន​ព្រម​កាត់​ប្រាក់​ខែ​ខ្លះ ​តាម​ការ​ស្នើ​សុំ​នោះ​ទេ​

  • 2020-03-26 01:39:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្នាក់​ដឹក​នាំ​ក្រុម FC Barcelona ​បាន​ជួប​ប្រជុំ​ជាមួយ​ប្រធាន​ក្រុម Lionel Messi ​និង​កីឡាករ​សំខាន់​ៗ​ដទៃ​ទៀត ​ទាក់ទង​ទៅ​នឹង​ការ​ចង់​កាត់​ប្រាក់​ឈ្នួល​ខ្លះ ដើម្បី​ទ្រទ្រង់​ក្លឹប​អំឡុង​ពេល Covid-19 ​នេះ ។

​យ៉ាងណាមិញ ​ក្នុង​ចំណោម​កីឡាករ​ទាំង​អស់​នោះ ​មាន​ខ្លះ​ក៏​បាន​យល់​ព្រម​តាម​ការ​ស្នើ​សុំ​របស់​ក្លឹប ​ដោយ​ឡែក​ខ្លះ​ទៀត​ក៏​មិន​យល់​ព្រម​ដែរ។ ពួកគេ​មាន​ហេតុផល​ថា ​ក្លឹប​បាន​ចំណាយ​ប្រាក់​ទិញ​កីឡាករ​មិន​ត្រូវ​ទិញ​យក​ជា​ច្រើន​មក​ហើយ ដូច្នេះ​លើក​នេះ​ក៏​មិន​គួរ​កាត់​ប្រាក់​ឈ្នួល​របស់​ពួកគេ​ដែរ។ រឿង​នេះ​ហើយ ​ទើប​ធ្វើ​ឱ្យ​ក្លឹប​តម្រូវ​ឱ្យ​មាន​ការ​ប្រជុំ​រក​ដំណោះស្រាយ​ល្អ​ទាំង​អស់​គ្នា​បន្ដ​ទៅ​ទៀត។

​ក្រុម Barcelona ​កំពុង​មាន​បញ្ហា​ខ្លះ​ទាក់ទង​ទៅ​នឹង​ការ​ចំណាយ​។ ការ​ចង់​កាត់​ប្រាក់​ឈ្នួល​ក្រុម​កីឡាករ​ឈុត​ធំ​នេះ ក៏​ព្រោះ​ថា​ប្រភព​ចំណាយ​ច្រើន​បំផុត​ក្នុង​ក្លឹប​នេះ​គឺ​ទៅ​លើ​ក្រុម​ធំ​នេះ​ឯង ពោល​គឺ​ដល់​ទៅ​៧០​%​នៃ​ចំនួន​ការ​ចំណាយ​សរុប​ឯ​ណោះ។ ក្រុម Barcelona ​មាន​ចំណាយ​សរុប​ប្រមាណ​៥៩៣​លាន​ផោន ​ហើយ​ប្រាក់​៤៦៨​លាន​ផោន​គឺ​ទៅ​លើ​ក្រុម​បាល់ទាត់៕

ប្រភព៖ Dailymail អត្ថបទ៖ វ៉ាន់ សក្ដិ

មតិយោបល់