- 2020-03-26 01:26:49
- បាល់ទាត់
ខ្ជិលចំណាយលុយ Barca ចង់យកកីឡាករ៥រូប ប្ដូរយកខ្សែប្រយុទ្ធរបស់ Inter ម្នាក់
- 2020-03-26 01:26:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្ជិលចំណាយលុយ Barca ចង់យកកីឡាករ៥រូប ប្ដូរយកខ្សែប្រយុទ្ធរបស់ Inter ម្នាក់
ចន្លោះមិនឃើញ
Barcelona គ្រោងយកកីឡាករ៥នាក់ ដើម្បីចុះកុងត្រាយកខ្សែប្រយុទ្ធរបស់ក្លឹប Inter Milan គឺកីឡាករ Lautora Martinez។
ក្លឹបយក្សរបស់អេស្ប៉ាញមួយនេះមានបំណងមិនចង់ចំណាយប្រាក់ឡើយ ដោយសុខចិត្តយកកីឡាករមួយចំនួនទៅដោះដូរ ស្របពេលបច្ចុប្បន្នក្លឹបក៏ជួបវិបត្តិខ្លះដែរដោយសារវីរុសកូររ៉ូណា។
យោងតាមសារព័ត៌មានអ៊ីតាលីឲ្យដឹងថា Barcelona ប្រុងយក Arturo Vidal, Arthur Melo, Jean-Clair Tobido, Carles Alena និង Nelson Semedo ក្នុងកិច្ចព្រមព្រៀងដើម្បី ផ្ទេរយកកីឡាករសញ្ជាតិអាហ្សង់ទីន Martinez។
Barca បំណងចង់យក Martinez ដើម្បីជំនួសកន្លែងរបស់ Luis Suarez ដែលមានវ័យ៣៣ឆ្នាំទៅហើយនោះ។ សម្រាប់ Inter Milan វិញមានគោលជំហ ប្រសិនបើក្លឹបណាចង់បានកីឡាកររបស់ខ្លួនត្រូវហ៊ានចំណាយទិញផ្ដាច់កុងត្រា១០៣លានផោន៕