• 2020-03-26 01:02:21
  • បាល់ទាត់

កីឡាករ​របស់ Byern និង Dortmund យល់​ព្រម​កាត់​ប្រាក់​ខែ​ដូច​គ្នា​ដើម្បី​ជួយ​ក្លឹប

  • 2020-03-26 01:02:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​និង​នាយក​របស់​​ក្លឹប Bayern Munich និង Borussia Dortmund បាន​យល់​ព្រម​កាត់​ប្រាក់​ខែ​ជា​បណ្ដោះអាសន្ន​ដូច​គ្នា។

ក្លឹប​យក្ស​របស់​អាល្លឺម៉ង់​ទាំង​ពីរ​​បាន​និយាយ​ថា គេ​ធ្វើ​បែប​​នេះ​ដើម្បី​ជួយ​​បុគ្គលិក​ផ្សេង​ទៀត​សម្រាប់​ហិរញ្ញវត្ថុ​របស់​ក្លឹប អំឡុង​ពេល​ជួប​វិបត្តិ​វីរុស​កូរ៉ូណា។ កីឡាករ​របស់ Bayern នឹង​ត្រូវ​កាត់​ចំនួន​២០​% ខណៈ​ដែល​​កីឡាករ​របស់ Dortmund នឹង​​លះបង់​ប្រាក់​ខែ​មួយ​ចំនួន​របស់​ពួក​គេ។

កាល​ពី​សប្ដាហ៍​មុន កីឡាករ​របស់​ក្លឹប Borussia Monchengladbach ជា​ក្រុម​កីឡាករ​ដំបូង​ក្នុង​លីគ​កំពូល​របស់​អាល្លឺម៉ង់ ដែល​យល់​ព្រម​កាត់​ប្រាក់​ខែ​របស់​ខ្លួន។ Bundesliga បាន​ផ្អាក​សកម្មភាព​ប្រកួត​តាំង​ពី​ថ្ងៃ​ទី ៨ ខែ មីនា បន្ទាប់​ពី​វីរុស​កូរ៉ូណា​រាតត្បាត​​កីឡា​ពាសពេញ​ពិភពលោក។ អាល្លឺម៉ង់​បច្ចុប្បន្ន​មាន​អ្នក​ឆ្លង៣៧ ៣២៣​ករណី៕ ​

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់