- 2020-03-25 13:19:07
- បាល់ទាត់
ចៅហ្វាយក្រុងអ៊ីតាលី៖ UCL ធ្វើឲ្យមនុស្សរាប់ម៉ឺននាក់ឆ្លងកូវីដ-១៩
- 2020-03-25 13:19:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចៅហ្វាយក្រុងអ៊ីតាលី៖ UCL ធ្វើឲ្យមនុស្សរាប់ម៉ឺននាក់ឆ្លងកូវីដ-១៩
ចន្លោះមិនឃើញ
លោក Giorgio Gori ចៅហ្វាយក្រុង Bergamo នៃប្រទេសអ៊ីតាលីបាននិយាយកាលពីពេលថ្មីៗនេះថា ការប្រកួត UEFA Champions League វគ្គ១៦ក្រុមចុងក្រោយរវាងក្លឹប Atalanta នឹងក្លឹប Valencia កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២០ បង្កឲ្យមនុស្សរាប់ម៉ឺននាក់ឆ្លងកូវិដ-១៩។
លោក Gori បាននិយាយថា ៖ " ការប្រកួតរវាងក្លឹប Atalanta នឹងក្លឹប Valencia ក្នុងក្របខ័ណ្ឌ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅនេះប្រៀបដូចជាគ្រាប់បែកជីវសាស្ត្រមួយ ដែលបណ្ដាលឲ្យប្រទេសអ៊ីតាលីមានអ្នកឆ្លងជំងឺ-១៩ រាប់ម៉ឺននាក់ "។
ចៅហ្វាយក្រុងរូបនេះបានបន្តថា ៖ " នៅពេលហ្នឹងយើងអត់ទាន់ដឹងថាកូរ៉ូណាកើតមានឡើងទេ ទើបតែថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២០កន្លងទៅនេះទើបរកឃើញមានអ្នកឆ្លងលើកដំបូងម្នាក់។ ប្រសិនបើជំងឺហ្នឹងមាននៅទីលានប្រកួតមែន ប្រាកដជាអ្នកទៅមើលចំនួន ៤៤,០០០នាក់នោះឆ្លងហើយ។ គ្មានអ្នកណាម្នាក់ដឹងមុនទេថា ជំងឺកូវីដ-១៩នេះមាននៅក្នុងខ្លួនយើងរួចមកហើយនោះ "។
យ៉ាងណាមិញលោក Gori ក៏បានច្រានចោលដែរថា ការប្រកួតបាល់ទាត់នេះ មិនមែនជាប្រភពតែមួយគត់ដែលអាចបណ្ដាលឲ្យមានការផ្ទុះការរីករាលដាលជំងឺកូវីដ-១៩យ៉ាងខ្លាំងនៅក្នុងប្រទេសអ៊ីតាលីឡើយ។
គួរបញ្ជាក់ផងដែរថា មកដល់ពេលថ្មីៗនេះចំនួនអ្នកឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេសអ៊ីតាលីនិង ប្រទេសអេស្ប៉ាញមានការកើនឡើងយ៉ាងខ្លាំង ដែលពីមួយថ្ងៃទៅមួយថ្ងៃមានអ្នកឆ្លងជំងឺនេះរាប់ពាន់នាក់ និងស្លាប់រាប់រយនាក់ ដែលមកទល់ពេលនេះចំនួនអ្នកឆ្លងនៅក្នុងប្រទេសអ៊ីតាលីមាន ៦៩,១៧៦ករណី និងស្លាប់ ៦,៨២០ករណី រីឯប្រទេសអេស្ប៉ាញវិញមានអ្នកឆ្លងដល់ទៅ ៤៧,៦១០ករណី និងស្លាប់ ៣,៤៣៤ករណី៕