• 2020-03-25 03:54:31
  • បាល់ទាត់

អតីត​អ្នកចាំទី គឹម មករា ទទួល​បាន​ចំណង​ដៃ​កូនស្រី​ស្រស់​ស្អាត​មួយ​រូប

  • 2020-03-25 03:54:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នកចាំទី​បឹងកេត គឹម មករា កាល​ពី​ម៉ោង​១​រំលង​អាធ្រាត្រ​​​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០យប់មិញ​​នេះ ទទួល​បាន​ចំណង​ដៃ​កូនស្រី​ដ៏ស្រស់​សោភា​មួយ​រូប។

បើ​​តាម​ការឱ្យ​ដឹង​របស់​គ្រូបង្វឹក​ U18 របស់​បឹងកេត​រូប​នេះ កូន​ស្រី​របស់ខ្លួនមាន​ទម្ងន់ ២,៩ គីឡូក្រាម ហើយ​​ទាំងម្ដាយ​ទាំងកូន​មាន​សុខភាព​ល្អ​ធម្មតា​ ក្រោយ​ពី​សម្រាលក្នុង​មន្ទីរសម្ភព ណូប៊ែល NOBEL Maternity រួចមក។

បើ​និយាយ​ពី​អារម្មណ៍​កាល​ពី​យប់មិញ​វិញគ្រូចាំទី គឹម មករា ​ភ័យ​ផង​អរ​ផង ដ្បិត​ភរិយា​ត្រូវ​វះកាត់ ហើយ​ណា​មួយ​លោកទើប​ក្លាយ​ជា​ឪពុក​ថ្មីថ្មោង​​ផង​។

លោកគ្រូ​ពន្យល់​បែប​នេះ ៖«យប់​មិញ​ភ័យ​អរ​ភ័យ​អរ​​បង ជាពិសេស​​ភ័យ​ច្រើន​ជាង នៅ​ពេល​ហ្នឹង​យើង​ត្រូវ​ស៊ីញ៉េ​អី​ ព្រោះ​អី​យើង​វះ ដល់​អ៊ីចឹង​យើង​រៀង​ភ័យ ដល់​ពេល​វះ​ហើយ​ឃើញ​មុខ​កូន ខ្ញុំ​សប្បាយ​ចិត្ត​ណាស់»។

ចំណែក​ឈ្មោះ​របស់​កូនស្រី​សំណព្វ​ចិត្ត លោកគ្រូ​មិន​ទាន់​នឹក​ឃើញ​នៅ​ឡើយ រង់ចាំ​លោកយាយ​មក​ពី​ស្រុក ទើបដាក់​ឈ្មោះ​ឱ្យ។ លោកគ្រូចាំទី គឹម មករា បាន​រៀប​ការ​ជាមួយ​ភរិយាឈ្មោះ ឈឹម សូលីដា នៅ​ថ្ងៃទី១៨ ខែមករា ឆ្នាំ​២០១៩។

គឹម មករា បាន​មក​លេង​នៅ​ក្លឹប​បឹង​កេត​ចុង​ឆ្នាំ ​២០១៤ និង​បាន​ឈប់​ពី​អាជីព​ជាអ្នកចាំទីនៅ​ឆ្នាំ ​២០២០ ស្របពេលគ្នាជាមួយខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី ក្រោយ​​ជើង​របស់​​លោក​វះ​ហើយមិន​ជា​ដូចដើម ហើយ​បច្ចុប្បន្នលោក​ជា​គ្រូ​បង្វឹក U18 របស់​ក្លឹប​បឹង​កេត៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់